អាយុ ២៩ ឆ្នាំ បច្ចុប្បន្នជាគ្រូបង្រៀនភាសាអង់គ្លេស នៅវិទ្យាល័យ ហឿងកិន (Huong Can) (ស្រុកថាញ់សើន (Thanh Son) ខេត្តភូថូ (Phu Tho)) អ្នកគ្រូហាអាញភឿង (Ha Anh Phuong) ថ្មីៗនេះត្រូវបានផ្តល់កិត្តិយសជា "គ្រូបង្រៀនមួយរូបក្នុងចំណោមគ្រូបង្រៀនឆ្នើមទាំង ៥០ នៅទូទាំងពិភពលោក" ដោយអង្គការអប់រំពិភពលោក Varkey Foundation ។ នេះគឺជាការទទួលស្គាល់របស់អង្គការនេះចំពោះការចូលរួមវិភាគទានពីនារី ហា អាញ ភឿង (Ha Anh Phuong) ដោយនាងបានបង្កើតថ្នាក់រៀនឆ្លងដែន ហើយបានផ្តល់នូវផលប្រយោជន៍ក្នុងការរៀនសូត្រដល់សិស្សក្រីក្រនៅទូទាំងពិភពលោក ។
ជាមួយទស្សនៈថា “សិស្សណាក៏ដោយ នៅទីកន្លែងណាក៏ដោយ ក៏អាចទទួលបានការអប់រំល្អបំផុតដែរ” អ្នកគ្រូ ហា អាញភឿង (Ha Anh Phuong) បានបង្កើតថ្នាក់រៀនឆ្លងដែនសំរាប់សិស្សក្រីក្រនៅទូទាំងពិភពលោក ។
រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម លោក ភូង ស្វឹនញ៉ា ( Phung Xuan Nha) បានផ្ញើលិខិតអបអរសាទរជូនចំពោះ អ្នកគ្រូ ហា អាញ ភឿង (Ha Anh Phuong)។ នៅក្នុងលិខិត លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រង្វាន់នេះបានចាត់ទុកថាជា “រង្វាន់ណូបែលនៃវិស័យអប់រំ”។ ការដែលអ្នកគ្រូ ហា អាញ ភឿង (Ha Anh Phuong) ស្ថិតក្នុងចំណោម "គ្រូបង្រៀនឆ្នើមទាំង ៥០ នៅទូទាំងពិភពលោក" គឺជាសេចក្តីរីករាយ និងមោទនភាពសម្រាប់វិស័យអប់រំនៅទូទាំងប្រទេស។
|
ក្តីសង្សឹមរបស់អ្នកគ្រូ ហា អាញភឿង (Ha Anh Phuong) ដែលចង់ការក្លាយជាគ្រូបង្រៀនម្នាក់ តាំងពីពេលនាងនៅតូចៗ នាពេលនោះ នារី អាញ ភឿង (Anh Phuong) បានមើលបទយកការណ៍មួយអំពីគ្រូបង្រៀននៅតំបន់ព្រៃភ្នំ ដែលត្រូវទៅដល់ផ្ទះសិស្សម្នាក់ៗ ដើម្បីបញ្ចុះបញ្ចូលឪពុកម្តាយឱ្យកូនៗរបស់ពួកគេបានទៅសាលារៀន។
![](https://imagevietnam.vnanet.vn/Upload/2020/4/20/20042020092220483-COVER-NEU-CROP-DUOC-1_resize.JPG)
អ្នកគ្រូ ហា អាញភឿង (Ha Anh Phuong) ត្រូវបានផ្តល់កិត្តិយសជា "គ្រូបង្រៀនមួយក្នុងចំណោមគ្រូបង្រៀនឆ្នើមទាំង ៥០ នៅទូទាំងពិភពលោក" ដោយអង្គការអប់រំពិភពលោក Varkey Foundation រូបថត៖ ខាញ់ឡុង
![](https://imagevietnam.vnanet.vn/Upload/2020/4/20/20042020092219196-9_resize.jpg)
អ្នកគ្រូ ហា អាញភឿង (Ha Anh Phuong) ក្នុងពិធីលើកតំកើងគ្រូបង្រៀនឆ្នើមពិភពលោក ឆ្នាំ២០២០ ដែលរៀបចំឡើងដោយមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តភូថូ (Phu Tho)។រូបថត៖ ឯកសារ
![](https://imagevietnam.vnanet.vn/Upload/2020/4/20/20042020092220795-COVER-THU-HAI-10_resize.JPG)
Vជាមួយទស្សនៈថា “សិស្សណាក៏ដោយ នៅទីកន្លែងណាក៏ដោយ ក៏អាចទទួលបានការអប់រំល្អបំផុតដែរ” អ្នកគ្រូ ហា អាញ់ភឿង (Ha Anh Phuong) បានបង្កើតថ្នាក់ឆ្លងដែនសំរាប់សិស្សក្រីក្រនៅទូទាំងពិភពលោក។ រូបថត៖ ឯកសារ
![](https://imagevietnam.vnanet.vn/Upload/2020/4/20/20042020092217993-2_resize.jpg)
អ្នកគ្រូ ហា អាញភឿង (Ha Anh Phuong) ក្នុងនាមជាភ្ញៀវកិត្តិយសនៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនៅវិទ្យាល័យមួយនៅទីក្រុងហាណូយ (Ha Noi)។
រូបថត៖ ឯកសារ
![](https://imagevietnam.vnanet.vn/Upload/2020/4/20/20042020092218899-8_resize.JPG)
អ្នកគ្រូ ហា អាញភឿង (Ha Anh Phuong) ក្នុងពេលថតវិដេអូ បង្រៀននៅសកលវិទ្យាល័យហ៊ុងវឿង (Hung Vuong) ខេត្តភូថូ (Phu Tho)។
រូបថតៈខាញ់ឡុង
ម៉ោងបង្រៀនមួយរបស់អ្នកគ្រូ ហា អាញភឿង (Ha Anh Phuong) ជាមួយសិស្សនៅទូទាំងពិភពលោកតាមប្រព័ន្ធវិដេអូ។
រូបថត៖ ឯកសារ
|
បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យហាណូយ (Ha Noi) មានក្រុមហ៊ុនឱសថមួយនៃប្រទេសប៉ាគីស្ថានចង់ឲ្យនារី ហា អាញភឿង (Ha Anh Phuong) ធ្វើនាយកតំណាងនិងជាអ្នកបកប្រែ ដោយមានប្រាក់ខែជាច្រើន តែនាងបានបដិសេធ ហើយនាងបានសំរេចចិត្តបន្តសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគរុកោសល្យភាសាអង់គ្លេស នៅសាកលវិទ្យាល័យគរុកោសល្យហាណូយ (Ha Noi) ក្នុងគោលបំណងចង់ផ្លាស់ប្តូរថ្មីវិស័យអប់រំនៅស្រុកកំណើតរបស់នាង។
![](https://imagevietnam.vnanet.vn/Upload/2020/4/20/20042020092218649-5_resize.JPG)
ដើម្បីឱ្យមានវិធីសាស្រ្តបង្រៀនដែលមានប្រសិទ្ធភាពបំផុត អ្នកគ្រូ ហា អាញភឿង (Ha Anh Phuong) និងមិត្តរួមការងារតែងតែពិភាក្សាជាមួយគ្នា មុនពេលផ្តល់វិធីសាស្រ្តបង្រៀនល្អបំផុតដល់សិស្ស រូបថត៖ ខាញ់ឡុង
![](https://imagevietnam.vnanet.vn/Upload/2020/4/20/20042020092219514-18_resize.jpg)
អ្នកគ្រូ ហា អាញភឿង (Ha Anh Phuong) និងសិស្សរបស់នាងនៅក្នុងគម្រោងមិនប្រើប្រាស់ទុយោប្លាស្ទិច។
រូបថត៖ឯកសារ
![](https://imagevietnam.vnanet.vn/Upload/2020/4/20/20042020092219842-19_resize.jpg)
... ហើយគម្រោងនេះក៏ត្រូវបានផ្តល់ពិគ្រោះយោបល់ពីវេជ្ជបណ្ឌិតសេដ្ឋកិច្ចឈានមុខគេរបស់ប្រទេសសិង្ហបុរីគឺ លោក ហ័ង ទ្រីតវ៉ិន (Hoang Triet Van) ផងដែរ។
រូបថត៖ ឯកសារ
|
អ្នកគ្រូ ហា អាញភឿង (Ha Anh Phuong) បានចែករំលែកថា៖ “ក្រឡេកមើលភ្នែកភ្លឺថ្លា និងមានភាពជឿរជាក់លើខ្លួនឯងរបស់សិស្សនៅពេលពួកគេនិយាយភាសាអង់គ្លេស ខ្ញុំជឿជាក់ថា សិស្សទាំងនេះនឹងក្លាយជាពលរដ្ឋពិភពលោក នាពេលអនាគត” ។
នៅពេលអនាគត អ្នកគ្រូវ័យក្មេង ហា អាញភឿង (Ha Anh Phuong) គ្រោងនឹងបង្កើតកម្មវិធី Youtube ដោយឥតគិតថ្លៃមួយ ដើម្បីបង្រៀនភាសាអង់គ្លេសឲ្យសិស្ស ព្រមទាំងចែករំលែកជំនាញ និងគម្រោងនានា ដែលទាក់ទងនឹងការបង្រៀន ដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ./.
រង្វាន់គ្រូបង្រៀនលំដាប់ពិភពលោកត្រូវបានបង្កើតឡើងដោយមូលនិធិ Varkey (Varkey Foundation) តាំងពីឆ្នាំ ២០១៤។ ជារៀងរាល់ឆ្នាំ គណៈកម្មការរៀបចំទទួលបានសំណុំឯកសាររាប់ម៉ឺនពីប្រទេសជាច្រើន (ក្នុងឆ្នាំ២០១៩គឺមានសំណុំឯកសារច្រើនជាង១០,០០០)។ គ្រូបង្រៀនម្នាក់ដែលមានការចូលរួមចំណែកយ៉ាងឆ្នើមក្នុងវិស័យអប់រំ នឹងត្រូវបានជ្រើសរើសឱ្យទទួលរង្វាន់ដែលមានតំលៃជា ១ លានដុល្លារអាមេរិក។
|
អត្ថបទ៖ វីថាវ រូបថត៖ ខាញ់ឡុងនិងឯកសារ