នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich ថតរូបអនុស្សាវរីយ៍ជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន
ក្នុងក្របខ័ណ្ឌនៃសន្និសីទរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១១ នៅប្រទេសហ្វីលីពីននោះ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ បានប្រព្រឹត្តទៅជំនួបក្រៅផ្លូវការ រវាងរដ្ឋមន្ត្រីការពារជាតិអាស៊ានជាមួយរដ្ឋមន្ត្រីការពារជាតិប្រទេសចិន ជប៉ុននិងអាមេរិក។
អញ្ជើញថ្លែងមតិក្នុងជំនួប រដ្ឋមន្ត្រីការពារប្រទេសវៀតណាម លោក Ngo Xuan Lich បានឲ្យដឹងថា វៀតណាមវាយតម្លៃខ្ពស់នូវការគាំទ្ររបស់ចិន ចំពោះតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ក៏ដូចជារាល់ការរួម ចំណែកសកម្មរបស់ចិន ក្នុងការកសាងយន្តការសហប្រតិបត្តិការការពារជាតិ របស់អាស៊ាននាពេលកន្លងទៅ។ នាពេលថ្មីៗនេះ អាស៊ាននិងចិនក៏បាន កសាងប្រកបដោយជោគជ័យនូវក្របខ័ណ្ឌក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។ តាមនោះ យោងតាមលោក Ngo Xuan Lich នេះជាការបោះជំហាន សកម្មហើយភាគីទាំងពីរគប្បីឆ្ពោះទៅរក COC មួយប្រកបដោយសុពលភាព និងមានលក្ខណៈចាប់បង្ខំខាងច្បាប់។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Itsunori Onodera រដ្ឋមន្ត្រីរូបនេះបានអះអាងថា ជប៉ុនគាំទ្រទាំងស្រុងនូវតួនាទីជាមជ្ឈមណ្ឌល របស់អាស៊ាន។ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis រដ្ឋមន្ត្រីរូបនេះក៏បានចែករំលែកនូវទស្សនៈ របស់អាមេរិកអំពីការប្រឆាំង ភេរវកម្ម សន្តិសុខសមុទ្រនិងសង្កត់ធ្ងន់ថា អាមេរិកគាំទ្រការអនុវត្តពេញលេញ នូវ សេចក្តីថ្លែងការ ណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (DOC) និងបញ្ចប់យ៉ាងឆាប់ៗការកសាង COC។ រដ្ឋមន្ត្រី លោក Ngo Xuan Lich បានសូមឲ្យអាមេរិកគាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើត ដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)ឆ្នាំ១៩៨២។
នៅខាងក្រៅសន្និសីទ ADMM-11 នេះ នារសៀលថ្ងៃដដែល លោក Ngo Xuan Lich បានអញ្ជើញជួបសន្ទនាទ្វេភាគីជាមួយឧត្តមសេនីយ៍ឯក Chansamon Channhalat រដ្ឋមន្ត្រីការពារជាតិឡាវផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម