ព័ត៌មាន

នាយករដ្ឋមន្រ្តីហូឡង់៖ បន្តលុបចោលរបាំង ដើម្បី​សហគ្រាសនៃភាគី​ទាំងពីរ​សហប្រតិបត្តិការវិនិយោគ​


 ទិដ្ឋភាពនៃកិច្ចសន្ទនា (រូបថត៖ vnanet.vn)
 

 ក្នុងក្របខ័ណ្ឌ នៃដំណើរទស្សនកិច្ចការងារនៅវៀតណាមនោះ នារសៀលថ្ងៃទី ៩ ខែមេសា ឆ្នាំ​២០១៩ នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​ហូឡង់ លោក Mark Rutte និងឧបនាយករ​ដ្ឋមន្រ្តីវៀត​ណាម លោក Vuong Dinh Hue បាន​អញ្ជើញ​ចូលរួមកិច្ចសន្ទនាជាមួយសហគ្រាស​ជួរមុខហូឡង់ចំនួន ៧០ អង្គភាព និ​ងថ្នាក់​ដឹកនាំក្រសួង ស្ថានប័ន​នានារបស់​វៀតណាម។
 
អញ្ជើញថ្លែង​នៅទីនេះ លោក Vuong Dinh Hue បានឲ្យដឹងថា៖ នៅពេល​ដែល​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​​សហភាព​អឺរ៉ុប និងវៀតណាម​  (EVFTA) ត្រូវបានចុះហត្ថលេខានិងមានសុ​ពលភាពនោះ នឹងបង្កើត​ឱកាស​ថ្នីសម្រាប់​សហគ្រាសហូឡង់​មកវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណា​ម។ ហេតុដូច្នេះហើយ លោ​ក Vuong Dinh Hue បានស្នើឲ្យរដ្ឋាភិបាល រដ្ឋសភា និងសហគ្រាសហូឡង់គាំទ្រ និងជំរុញការចុះហត្ថលេខា និង​ផ្តល់​សច្ចាប័ន​លើកិច្ចព្រម​ព្រៀងដ៏សំខាន់នេះ។ វៀតណាមមានគោលបំ​ណង និងត្រៀមខ្លួន​ជាស្រេច​បង្កលក្ខណៈ​ងាយ​ស្រួល​សម្រាប់សហគ្រាសហូឡង់មក​វិនោយោគទុន លើ​វិស័យដែលមាន​ប្រៀង​ខ្លាំង។
 
ជាកិច្ច​ឆ្លើយតប នាយករដ្ឋមន្ត្រី ហូឡង់ លោក Mark Rutte បានចាត់ទុកថា រដ្ឋាភិបាល​នៃប្រទេស​ទាំង​ពីរ​គប្បី​បន្ត​លុប​ចោលរាល់របាំង ដើម្បីសហគ្រាសនៃប្រទេសទាំងពីរសហប្រតិបត្តិការវិនិយោគ។ លោកបាន​សង្កត់​ធ្ងន់​ថា ​សហគ្រាសទាំង៧០ អង្គភាពរបស់ហូឡង់មកវៀត​ណាមលើកនេះ ​បានត្រៀម​ខ្លួន​ជាស្រេច​សហប្រតិបត្តិការ​ជាមួ​យ​សហគ្រាស​វៀតណាម​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 


top