ព័ត៌មាន

នាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Hsien Loong៖ “សឹង្ហបុរីមិនមានចេតនាប្រមាថវៀតណាមទេ”


 ទិដ្ឋភាពនៅជំនួបរវាងនាយករដ្ឋមន្រ្តីទាំងពីរ (រូបថត៖ chinhphu.vn)
 

 នៅខាងក្រៅកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៤នៅទីក្រុងបាំងកក នា ថ្ងៃទី២២ ខែមិថុនា នាយក​រដ្ឋមន្រ្តី​វៀត​ណាម លោក Nguyen Xuan Phuc បាន អញ្ជើញទទួលជួបជាមួយសមភាគីសឹង្ហបុរីលោក Lee Hsien Loong តាមសំណើរ​ ពីភាគីសឹង្ហបុរី។
 
រិះគន់​លើការថ្លែងកាលពីថ្ងៃទី៣១ ខែឧសភា របស់នាយករដ្ឋមន្រ្តីលោក Lee Hsien Loong ទាក់ទិន​ដល់​វៀត​ណាម និង​កម្ពុជាក្នុងដំណាក់កាលពីឆ្នាំ ១៩៧៩ដល់ឆ្នាំ១​៩៨០ នាយករដ្ឋមន្រ្តីវៀត ណាមលោក Ng​uyen Xuan Phuc បានអះអាងថា ប្រវត្តិសាស្ត្របានបញ្ជាក់អោយឃើញថា រាល់ការវាយតម្លៃរបស់ សឹង្ហបុរី​ចំពោះ​តួនាទី​របស់​វៀត​ណាម​ក្នុងរយៈពេលនោះគឺមិនត្រឹមត្រូវនោះឡើយ ហើយការថ្លែងនេះបាន​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​វៀតណាម​និង​កម្ពុជា។​
 
ចំណែកឯខ្លួនវិញ លោ​ក Lee Hsien Loong បានបកស្រាយថា សឹង្ហបុរីមិន មានចេតនាប្រមាថ វៀតណាមទេ។ លោកត្រឹមតែរំ​លឹក​ឡើងវិញនូវដំណាក់កាល ឈឺចាប់មួយ​ក្នុងប្រវត្តិសាស្ត្រឥណ្ឌូចិន​ ដើម្បីចង់​សង្កត់ធ្ងន់​ទៅលើសារ​សំខាន់​ នៃសន្តិភាព ស្ថិរភាពនិងវិបុលភាពនា​សព្វថ្ងៃ ហើយកាលៈទេសៈ នាបច្ចុប្បន្នទាម ​ទារ​អោយ​អាស៊ាន​ត្រូវ​បន្តរក្សាចំណងសាមគ្គីភាពនិងបង្កើនកិ​ច្ចសហប្រតិបតិ្តការទៅវិញទៅមកផងដែរ។ នា​យករដ្ឋ​មន្រ្តី​លោក​ Lee Hsien Loong ក៏បានសង្កត់ធ្ងន់ ដែរថា ​សឹង្ហបុរីគោរព​ទំនាក់​ទំនង​មិត្ត​ភាព​គួរ​អោយ​ជឿទុក​ចិត្ត​គ្នាជាមួ​យវៀត ណាមយ៉ាងពិតប្រាកដ ព្រ​មទាំងវាយតម្លៃខ្ពស់ចំពោះតួនាទីនិងកា​ររួមវិភាគទាន សំខាន់ៗ​របស់​វៀត​ណាម តាំងពីមុនមក ក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជា​ក្នុង​ដំណើរ​ការកសាង​សហគមន៍អាស៊ានប្រកប ដោយសាមគ្គីភាព រឹងមាំនិ​ងខ្លួនទីពឹងខ្លួន ផងដែរ។
 
នាយក​រដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នាថា ជំនួបលើកនេះបានជួយអោយភាគី ទាំងពីរយោគ​យល់គ្នា​ថែម​ទៀត​ ដើ​ម្បីបន្តជំរុញអោយទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រ​វៀតណាម-សឹង្ហបុរី​កាន់តែ​រីកចម្រើន​លើគ្រប់​វិស័យ​នាអនាគត៕

 

តាម​  VOV5 - វិទ្យុសំឡេងវៀតណាម​
 


top