ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាម៖ អ័ក្សតភ្ជាប់ឯកសារជាតិឆ្ពោះទៅរកការគ្រប់គ្រងដ៏ឆ្លាត វៃនិងខឿនរដ្ឋបាលទំនើប


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (នៅកណ្ដាល) និងបណ្ដាតំណាងផ្សេងៗចុចប៊ូតុងបើកសម្ពោធអ័ក្សតភ្ជាប់ឯកសារជាតិ (រូបថត៖ VGP)
 

 នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការជាតិអំពីរដ្ឋាភិបាលអេឡិច ត្រូនិក បាន​អញ្ជើញ​ចូល​រួម​ពិធី​បើក​សម្ពោធ​អ័ក្ស​តភ្ជាប់​ឯក​សារជាតិ (Inter​-axis)។​
 
នេះជាដំណោះស្រាយបច្ចេកវិទ្យាដែ​លត្រូវបានដំណើរការចាប់តាំងពីខុទ្ទកាល័យរដ្ឋាភិបាលចុះមកក្រសួង ស្ថាប័ន​និងតំបន់ទាំង៩៥ ដើម្បី​តភ្ជាប់គ្នាតាមរយៈ ការផ្ញើរនិងការទទួលឯកសារអេឡិច ត្រូនិក។ អញ្ជើញ​ថ្លែង​នៅ​ពិធី​នេះ នាយករដ្ឋ មន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការចេញផ្សាយសេចក្ដី សម្រេច​ចិត្ត​របស់​នាយក​រដ្ឋមន្រ្តីរដ្ឋាភិបាលស្ដីពីការផ្ញើរនិងការទទួលឯកសារ អេឡិចត្រូនិក របស់ស្ថាប័ននា​នា​ក្នុង​ប្រព័ន្ធ​រដ្ឋ​បាល​រដ្ឋ គឺជាការរីកចម្រើនថ្មីមួយ ដើម្បីឆ្ពោះទៅរករដ្ឋាភិបាល អេឡិចត្រូនិក ការគ្រប់គ្រងដ៏ឆ្លាតវៃ ក៏ដូច​ជា​ខឿន​ រដ្ឋបាលទំនើបដោយគ្មានលិខិត។ នេះក៏ជាការជួយសម្រួលដល់បែបបទរដ្ឋបាល ដែលរួម​ចំណែក​កែលំ​អ​ប​រិយាកាសវិនិយោគធ្វើអាជីវកម្ម ព្រមទាំងប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយក្នុងសង្គមផងដែរ។ លោ​ក​នាយ​ករដ្ឋមន្រ្តីអញ្ជើញមាន ប្រសាសន៍ថា៖

អ័ក្សតភ្ជាប់ឯកសារជាតិមិនត្រឹមតែសន្សំសម្ចៃការចំណាយរដ្ឋបាល ពេល វេលាដោះស្រាយឯកសារប៉ុណ្ណោះទេ ថែម​ទាំង​ជួយអោយថ្នាក់ដឹកនាំស្ថាប័នដឹង អំពីស្ថានភាពដោះស្រាយឯកសារ និងស្ថានភាព​ការងារ​នៅលើ​ប្រព័ន្ធ​ ទៀ​តផង។ ពីនោះមានការបញ្ជាណែនាំអោយទា​ន់ពេលវេលា សំដៅលើកកំ​ពស់គុណ​ភាព និង​ប្រសិទ្ធ​ភាព​នៃ​ការ​ប្រតិបត្តិ”​។​

​​ការបើកសម្ពោធអ័ក្សតភ្ជាប់ឯកសារជាតិ គឺជាការបោះជំហានមួយក្នុង ចំណោម​ការ​បោះជំហាន​សំខាន់ៗ​ក្នុង​ដំណើរ​ការកសាងរដ្ឋាភិបាលអេឡិចត្រូនិកនៅវៀតណាម ដែលឆ្ពោះទៅរករដ្ឋាភិបាលគ្មានលិខិត៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 


top