ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញធ្វើជាប្រធានកិច្ចប្រជុំក្រុមនិពន្ធ​នៃអនុគណៈកម្មការសេដ្ឋកិច្ចសង្គម​នៃមហាសន្និបាតលើក​ទី១៣របស់បក្ស​​

 នាយប់ថ្ងៃទី២១ ខែកក្កដា នៅខេត្ត Vinh Phuc នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ប្រធាន​អនុ​គណៈ​កម្ម​ការ​សេដ្ឋកិច្ចសង្គមនៃមហា សន្និបាតតំណាងទូទាំងប្រទេសលើកទី១៣រប​ស់បក្សកុម្មុយនិស្តវៀតណាម ​បាន ​អញ្ជើញ​ធ្វើជាប្រធានកិច្ចប្រជុំក្រុមនិ​ពន្ធ​នៃអនុគណៈកម្មការ។ 
 
នេះជាក្រុម​ដែល ទទួលខុស​ត្រូវក្នុងការប្រមូលផ្ដុំយោបល់ បំពេញពង្រាងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋ កិច្ចសង្គមចាប់​ពីឆ្នាំ​២០២១ ដល់ឆ្នាំ​២០៣០ និងទិសដៅអភិវឌ្ឍសេដ្ឋកិច្ច​សង្គម ចាប់​ពីឆ្នាំ២០២១​ដល់​ឆ្នាំ២០២៥។
 
នាយក​រដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើអោយបណ្ដាក្រុមដែល ស្រាវជ្រាវលើវិស័យសេដ្ឋកិច្ច ផលិតកម្ម កិច្ច​ការ​ផ្ទៃក្នុង​ សង្គមកិច្ច ការ​ពារជាតិ សន្តិសុខ កិច្ចការបរទេសនិងប​រិស្ថាន ត្រូវ​តែលើ​កកំព​ស់​ស្មារតី​ទទួលខុ​សត្រូវ​ ដោយស្រាវ​ជ្រាវនិង​ពិភាក្សា​យ៉ាងហ្មត់​ចត់​ដើម្បី​ដាក់​ចេញ​ការ​ព្យាករណ៍​ស្ដីពីទិស​ដៅអភិវឌ្ឍ​នៃវិស័យ​នីមួយៗ​អោយបាន​សមស្រប នឹងស្ថានភាពអន្តរជាតិក៏ដូចជាស្មា​រតី​ច្នៃប្រឌិតរបស់ប្រទេសជាតិផងដែ​រ។
 
លើវិស័យ​សេដ្ឋកិច្ច លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ទ្រង់ទ្រាយនៃ សេដ្ឋកិច្ចវៀតណាម នាបច្ចុប្បន្ន​មិន​មែន​​តូច​តាចនោះឡើយ ហេតុនេះហើយ ក្រុម និពន្ធត្រូវតែស្រាវជ្រាវ​ដើម្បី​ដាក់​ចេញ​ទិស​ដៅ​អភិវឌ្ឍ​ថ្មីសម្រាប់​ប្រទេស​​ជាតិ​តាមស្មារតីផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ដើម្បីជួយអោយប្រទេសជាតិក្ដាប់ជាប់បាននូវឱកាស រីកចម្រើន​ទៅ​មុខ​​ប្រកបដោយចីរភាព។ ក្រៅពីនោះ ក្រុមនិពន្ធត្រូវតែដាក់ចេញនូវ ទិសដៅអភិវឌ្ឍ​ដោយ​ឈរលើ​ស្មារតី​ធានា​​បាន​បរិយាកាសន្តិភាពនិងស្ថិរភាពសម្រាប់ប្រទេសជាតិ ព្រមទាំងត្រូវរក្សារឹងមាំនូវរបបនយោបាយ ក៏ដូច​ជាធា​នា​តួ​នាទីដឹកនាំ របស់បក្សកុម្មុយនិស្តវៀតណាមចំពោះសង្គមផងដែរ។ អ្វីៗទាំងអស់នោះ ត្រូវ ដាក់​ក្នុង​បរិបទ​​នៃ​បដិវត្តន៍​ឧស្សាហកម្ម ការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំ ទូលាយរបស់វៀតណាម កិច្ច​ការពារ​បរិស្ថាន​​ ការកាត់​បន្ថយគ្រឿងប្ល៉ា​ស្ទិកដែល ប្រើប្រាស់តែម្ដង ​និងការ​ទប់​ទល់​នឹង​បម្រែ​បម្រួល​អាកាស​ធាតុ​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 


top