ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញជួបសំណេះសំណាលនិងលើកសរសើរអ្នកមុខអ្នកការសាសនាឆ្នើមៗ


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅក្នុងជំនួបនេះ (រូបថត៖ chinhphu.vn)
 

 អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានសម្ដែងនូវក្ដី សោមនស្ស​រីករាយ​ដោយ​បាន​ជួប​ជុំ​ជាមួយ​អ្នក​មុខ​អ្នក​ការ ព្រះសង្ឃឆ្នើមៗ និង ថ្នាក់ដឹកនាំនៃអង្គការសាសនាចំនួន៤៣អង្គភាព​ដែល​មាន​ការ​រួម​វិភាគ​ទាន​យ៉ាង​សកម្មក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស ព្រមទាំងអះអាងថា បក្សនិង រដ្ឋជានិច្ច​កាល​យក​ចិត្ត​ទុកដាក់ដល់សាស នា ក៏ដូចជាគោលនយោបាយ គោ រពសេរីភាពជំនឿសាសនាផងដែរ។
 
នាព្រឹក​ថ្ងៃទី៩ ខែសីហា ឆ្នាំ​២០១៩ នៅទីក្រុង ដាណាំង ភាគកណ្ដាលវៀតណាម នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាម​លោក Nguyen Xuan Phuc បានអញ្ជើញ ជួបសំណេះ​សំណាល​និង​លើក​សរ​សើរ​បណ្ដាអ្នក​មុខអ្នក​ការ​សាស​នាដែល​ មានការរួមវិភាគទានគួរអោយកត់សម្គាល់ក្នុងបុព្វហេតុកសាងនិងការពារមាតុ ប្រទេស។ អញ្ជើញ​ថ្លែង​នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានសម្ដែងនូវក្ដី សោមនស្សរីករាយ​ដោយបាន​ជួបជុំ​ជាមួយ​អ្នក​មុខ​អ្នក​ការ ព្រះសង្ឃឆ្នើមៗ និង ថ្នាក់ដឹកនាំនៃអង្គការសាសនាចំនួន៤៣អង្គភាព​ដែល​មាន​ការរួម​វិភាគ​ទាន​យ៉ាង​សកម្មក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស ព្រមទាំងអះអាងថា បក្សនិង រដ្ឋជានិច្ច​កាល​យក​ចិត្ត​ទុកដាក់ដល់សាសនា ក៏ដូចជាគោលនយោបាយ គោ រពសេរីភាពជំនឿសាសនាផងដែរ។
 
លោក​នាយករដ្ឋមន្រ្តីបានលើកសរសើរបណ្ដាអ្នកមុខអ្នកការនិងសាសនិក ទូទាំង​ប្រទេស​ដោយ​បន្ត​រួម​ដៃគ្នាចូល​រួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ការងារកាត់បន្ថយភាពក្រីក្រ និងការជំរុញ​សេដ្ឋកិច្ច​សង្គម​ផងដែរ។
 
នាយករដ្ឋមន្រ្តី​លោក Nguyen Xuan Phuc ក៏បានកត់សម្គាល់និងវាយតម្លៃ ខ្ពស់ចំពោះ​ការរួម​វិភាគ​ទាន​ដ៏ធំ​ធេង​របស់​បណ្ដាសាសនានិងសាសនិកក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ ជាពិសេសគឺ លើក​សរ​សើរ​​រាល់​តម្លៃ វប្បធម៌ សីលធម៌ដ៏ល្អប្រសើររបស់បណ្ដាសាសនាក្នុងការកសាងរបៀបរស់នៅ ប្រកបដោយវប្បធម៌ អារិយ្យ​ធម៌ ពង្រីកប្រភពធនធាននានារបស់សាសនា រួមចំណែកលើក​កំពស់​កម្លាំង​ចម្រុះ​ក្នុង​បុព្វហេតុ​កសាងនិង​ការពារមាតុប្រទេសផងដែរ។
 
នាយករដ្ឋមន្រ្តី​​លោក Nguyen Xuan Phuc បានចាត់ទុកថា ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាននោះ គឺការ​ងារ​សាស​នា​ក៏កំពុងប្រឈមនឹងការលំបាកសាកល្បងមួយចំនួនទៀតផង។ លោកអញ្ជើញលើកច្បាស់ថា៖
 
“ខ្ញុំស្នើអោយ​បណ្ដាអ្នកមុខអ្នកការ ថ្នាក់ដឹកនាំអង្គការសាសនានានា បន្តរួម​ដំណើរ​ជាមួ​យ​រដ្ឋាភិ​បាល​និង​អាជ្ញាធរ​គ្រប់ជាន់ថ្នាក់ ដើម្បីណែនាំ លើកទឹកចិត្តសាសនិក​អនុវត្ត​អោយបាន​ត្រឹម​ត្រូវ​តាម​ទិស​ស្លោក​ដោយ​កាន់​សាសនា​ រួមដំណើរជាមួយប្រជាជាតិ។ ពង្រីករាល់តម្លៃវប្បធម៌ សីលធម៌ដ៏ល្អប្រសើរ​និង​ប្រភពធន​ធាន​នានា​របស់​សាសនាសម្រាប់ដំណើរការអភិវឌ្ឍប្រទេសជាតិ។ យកចិត្តទុក ដាក់ ថែទាំដល់​ជីវភាព​ទាំងខាង​សម្ភារៈ​និងស្មារតីរបស់ប្រជាជន ព្រមទាំងសហការយ៉ាងស្អិតរមួត​ជាមួយ​ស្ថាប័ន​សមត្ថ​កិច្ច​ក្នុង​ការ​ដោះស្រាយ​ការ​លំបាក​ ការជំពាក់ជំពិន ដោយឈរលើស្មារតីស្ថាបនា សុឆន្ទៈនិងបរានុម័ត​”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​


top