ក្នុងក្របខ័ណ្ឌនៃកម្មវិធីចូលរួមកិច្ចប្រជុំអ្នកត្រួសត្រាយលើកទី ១៦ នៃវេទិកា សេដ្ឋកិច្ចពិភពលោក (កិច្ចប្រជុំ WEF Tianjin ២០២៥) ដែលប្រព្រឹត្តទៅនៅទីក្រុង Tianjin ប្រទេសចិន នារសៀលថ្ងៃទី ២៥ មិថុនា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមសម័យពិភាក្សាដោយប្រធានបទ "តើសតវត្សអាស៊ី កំពុងប្រឈមមុខនឹងបញ្ហាដែរឬទេ?"
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ពិភាក្សាជាមួយវាគ្មិន និងភ្ញៀវក្នុងសម័យពិភាក្សា។ រូបថត៖ VGP/Nhat Bac
នៅសម័យពិភាក្សា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឡើង “ការត្រួសត្រាយទាំង៥” ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់អាស៊ី ដើម្បីកសាង សតវត្សអាស៊ីដ៏ខ្លាំងមាំមួន វិបុលភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងនោះ អាស៊ីត្រូវការ៖ ត្រួសត្រាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បរិវត្តកម្ម ឌីជីថល បរិវត្តកម្មបៃតង; ត្រួសត្រាយក្នុងការតភ្ជាប់ខ្សែសង្វាក់តម្លៃ ជំរុញការចងសម្ព័ន្ធ សេដ្ឋកិច្ច និងសមាហរណកម្មសកល; ត្រួសត្រាយក្នុងការលើកកម្ពស់សហគ្រិនភាព នវានុវត្តនភាព និងការអភិវឌ្ឍសហគ្រាស; ត្រួសត្រាយក្នុងការបង្កើនការតភ្ជាប់ផ្នែក វប្បធម៌ និងសង្គម ធានាឱ្យមនុស្សជាមជ្ឈភាពនៃគោលនយោបាយ និងយុទ្ធសាស្ត្រ អភិវឌ្ឍន៍ទាំងអស់។
“អាស៊ីត្រួសត្រាយផ្លូវក្នុងការប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលដៅរក្សាបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការពារយ៉ាងខ្ជាប់ខ្ជួននូវតម្លៃជា មូលដ្ឋានស្នូលក្នុងទំនាក់ទំនងអន្តរជាតិ។ ម្ចាស់ការសន្ទនា គ្រប់គ្រងការខ្វែងគំនិតគ្នា ពង្រីកកិច្ចសហប្រតិបត្តិការ ពង្រឹងការតភ្ជាប់ក្នុង និងក្រៅតំបន់; លើកកម្ពស់ពហុភាគី និយម គោរពច្បាប់អន្តរជាតិ លើកកម្ពស់ស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរ ជាតិ កសាង និងពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ ដើម្បីឲ្យអាស៊ីពិតជាក្លាយជាទីបង្អែក មួយដែលអាចទុកចិត្តបានរបស់ពិភពលោក”។
ដើម្បីរួមចំណែកក្នុងដំណើរការនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បាន ស្នើគំនិតផ្តួចផ្តើមចំនួន ២ រួមមាន៖ បង្កើតបណ្តាញនវានុវត្តន៍អាស៊ី ពង្រីកយ៉ាងខ្លាំងក្លា នូវតួនាទីនាំមុខរបស់ WEF និងប្រទេសចិនក្នុងការតភ្ជាប់វិទ្យាស្ថានស្រាវជ្រាវ សាកល វិទ្យាល័យ និងសហគ្រាស។ ទន្ទឹមនឹងនោះ កសាងវិបផតថលនវានុវត្តន៍អាស៊ី ដែលជាវេទិកាអនឡាញមួយ ដើម្បីជួយគាំទ្រយ៉ាងជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាពដល់ សហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាសហគ្រាសចាប់ផ្ដើមអាជីវកម្មក្នុងវិស័យ នវានុវត្តន៍។
លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចចូលរួម ហើយសង្ឃឹមថា វេទិកាសេដ្ឋកិច្ចពិភពលោក ប្រទេសចិន និងប្រទេសដទៃទៀតនឹងរួម ដំណើរ គាំទ្រ និងជួយឧបត្ថម្ភក្នុងការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ៕