ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញធ្វើកិច្ចសន្ទនាការងារតាម ទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីចិនលោក Li Keqiang៖ ជំរុញទំនាក់ទំនងលើគ្រប់ ជ្រុងជ្រោយ

នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញធ្វើកិច្ចសន្ទនាការងារតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីចិន លោក Li Keqiang ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧២ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-ចិន (១៨ មករា ១៩៥០ - ១៨ មករា ២០២២)។
 

នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh។ (រូបថត៖ VOV)


នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោកនាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពគ្នាក្នុង ការវាយតម្លៃថា ក្នុងឆ្នាំ២០២១ ទំនាក់ទំនងរវាងវៀតណាម-ចិន បន្តរីកចម្រើនហើយ សម្រេចបានសមិទ្ធផលវិជ្ជមានជាច្រើន។ ទោះបីជារងផលប៉ះពាល់ដោយជម្ងឺរាតត្បាត ក៏ដោយ ប៉ុន្តែទំហំពាណិជ្ជកម្មទ្វេភាគីបានបង្កើតឯតទគ្គកម្មថ្មី ដោយសម្រេចបានទឹក ប្រាក់តាមការប៉ាន់ស្មានជាង១៦០ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០២១; ខ្សែរថភ្លើង មេត្រូ Cat Linh – Ha Dong ត្រូវបានដាក់ឲ្យដំណើរការយ៉ាងរលូន; ភាគីទាំងពីរបាន សម្របសម្រួលគ្នាយ៉ាងសកម្មដើម្បីដោះស្រាយស្ថានការណ៍កកស្ទះកសិផលនៅតំបន់ច្រកទ្វារព្រំដែន។ លើសពីនេះទៅទៀត កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹង ជម្ងឺរាតត្បាតគឺជាចំណុចភ្លឺនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសគឺកិច្ច សហប្រតិបត្តិការលើវ៉ាក់សាំងការពារកូវីដ-១៩។

ចំពោះបញ្ហាកកស្ទះទំនិញនៅច្រកទ្វារព្រំដែន នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែសម្របសម្រួលគ្នាយ៉ាងជិត ស្និទ្ធ ហើយអនុវត្តន៍វិធានការឲ្យបានប្ដូរផ្ដាច់និងមានប្រសិទ្ធភាព ដើម្បីដោះស្រាយ បញ្ហានេះ ធានាការធ្វើចរាចរណ៍ទំនិញយ៉ាងរលូន។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យ ចិនបន្តពង្រីកការនាំចូលទំនិញ ហើយដាស់តឿនការបើកទីផ្សារចំពោះប្រភេទកសិផល ផ្លែឈើខ្លះៗរបស់វៀតណាមផងដែរ។

ពាក់ព័ន្ធដល់បញ្ហាព្រំដែន-ដែនដី លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បាន ស្នើឲ្យភាគីទាំងពីរបន្តអនុវត្តន៍ឲ្យបានល្អនូវឯកសារគតិយុត្តស្ដីពីព្រំដែនគោកចំនួន៣ ដោះស្រាយដោយសមហេតុផល ទាន់ពេលវេលាចំពោះបញ្ហានានាដែលកើតឡើងក្នុង ការគ្រប់គ្រងព្រំដែន; បន្តពង្រីកប្រសិទ្ធភាពនៃយន្តការចរចា សំដៅរក្សាសន្តិភាព ស្ថិរ ភាពនៅសមុទ្រខាងកើត; គោរពផលប្រយោជន៍ត្រឹមត្រូវ ស្របច្បាប់របស់គ្នា ដោយ អនុលោមតាមច្បាប់អន្តរជាតិ ដោះស្រាយឲ្យបានសមហេតុផលនូវបញ្ហានៅសមុទ្រ ស្របតាមការយល់ដឹងរួមជាន់ខ្ពស់ និងការគោរពច្បាប់ជាគោល ក្នុងនោះមានអនុ សញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ ទន្ទឹមនឹងនោះ ជំរុញការ ចរចាដើម្បីឆាប់សម្រេចបានក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) យ៉ាងជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាព សមស្របនឹងច្បាប់អន្តរជាតិ។

ជាការឆ្លើយតប នាយករដ្ឋមន្រ្តីចិន លោក Li Keqiang បានសង្កត់ធ្ងន់លើការ គោរពនិងការយកចិត្តទុកដាក់ដល់សំណើររបស់វៀតណាម អំពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ដោយចាត់ទុកនេះជាវិស័យដ៏សំខាន់ៗក្នុងកិច្ចសហ ប្រតិបត្តិការទ្វេភាគី។ លោកនាយករដ្ឋមន្រ្តី Li Keqiang បានសម្ដែងគោលបំណងចង់ ជំរុញយន្តការចរចាអំពីបញ្ហានៅសមុទ្ររវាងប្រទេសទាំងពីរដើម្បីឈានដល់វឌ្ឍនភាពដ៏ ពិតប្រាកដ ព្រមទាំងត្រៀមខ្លួនជាស្រេចសហការជាមួយវៀតណាមនិងប្រទេស អាស៊ានផ្សេងៗ បន្តខិតខំប្រឹងប្រែងដើម្បីសម្រេចបាន COC ក្នុងពេលឆាប់ៗផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top