ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh។ (រូបថត៖ VGP)


កិច្ចប្រជុំក៏ជាឱកាសដើម្បីសមាជិកទាំង អស់បង្ហាញការប្ដេជ្ញាចិត្តនិងការរួមវិភាគទានដើម្បីអនុតំបន់មួយដោយមានសមាហ រណកម្ម វិបុលភាព ចីរភាព និងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយក្នុងការទប់ទល់នឹងបញ្ហា ប្រឈមនានា សំដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើទ្រង់ទ្រាយអនុតំបន់ តំបន់ និងធំជាងទៀត។

តបតាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំមានប្រធានបទ “GMS៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈម នៃទសវត្សរិ៍ថ្មី”។ ក្រៅពីការពិនិត្យមើលដំណើរការសហប្រតិបត្តិការក្នុងតំបន់ចាប់តាំង ពីខែមីនាឆ្នាំ២០១៨រហូតមកដល់បច្ចុប្បន្ននេះ កិច្ចប្រជុំក៏ជាឱកាសដើម្បីសមាជិកទាំង អស់បង្ហាញការប្ដេជ្ញាចិត្តនិងការរួមវិភាគទានដើម្បីអនុតំបន់មួយដោយមានសមាហ រណកម្ម វិបុលភាព ចីរភាព និងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយក្នុងការទប់ទល់នឹងបញ្ហា ប្រឈមនានា សំដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើទ្រង់ទ្រាយអនុតំបន់ តំបន់ និងធំជាងទៀត។

ការដែលលោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំបាន បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការនៅ តំបន់មេគង្គ ដែលជាកន្លែងប្រមូលផ្ដុំប្រទេសជិតខាង ប្រទេសដៃគូពិសេសនិងដៃគូ យុទ្ធសាស្ត្រ ព្រមទាំងជាទីផ្សារសំខាន់ៗរបស់អង្គភាពអាជីវកម្មវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top