ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ ការកសាងជនបទថ្មី ជាភារកិច្ច “គ្មានទីបញ្ចប់”

លោកនាយករដ្ឋមន្រ្តីបានសំណូមពរអោយខេត្ត Yen Bai បន្តប្រឡងប្រណាំងលើកកំពស់គុណភាពនៃបណ្ដាបទដ្ឋានជនបទថ្មី ស្ដីពីសេដ្ឋកិច្ចសង្គម បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាជន។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជាមួយនឹងជនរួមជាតិភាគតិចនៅខេត្ត Yen Bai (រូបថត៖ VGP)

នាព្រឹកថ្ងៃទី៣០ខែមករា ក្នុងដំណើរទស្សនកិច្ចការងារនាដើមឆ្នាំថ្មីនៅ ខេត្ត Yen Bai នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញចូលរួមពិធីប្រកាសសេចក្ដីសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលដោយទទួលស្គាល់ស្រុក Tran Yen សម្រេចបានបទដ្ឋានជាតិស្ដីពី ជនបទថ្មី។ គូសបញ្ជាក់ថា Tran Yen ជាស្រុកជនបទថ្មីដើមដំបូងនៅតំបន់ ភាគពាយ័ព្យ។

លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការងារកសាងជនបទថ្មីជា ភារកិច្ច “គ្មានទីបញ្ចប់” ដែលនៅតែមានការលំបាកឧបសគ្គជាច្រើននៅ កំណាត់ផ្លូវខាងមុខ។ លោកនាយករដ្ឋមន្រ្តីបានសំណូមពរអោយខេត្ត Yen Bai បន្តប្រឡងប្រណាំង លើកកំពស់គុណភាពនៃបណ្ដាបទដ្ឋានជនបទថ្មី ស្ដីពីសេដ្ឋកិច្ចសង្គម បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាជន។ Yen Bai ក៏ត្រូវការផ្ដល់អាទិភាពដល់ការទាក់ទាញប្រភពធនធាននិងអនុវត្តប្រកប ដោយភាពច្នៃប្រឌិតនូវគោលនយោបាយរួមទៅក្នុងលក្ខខ័ណ្ឌជាក់ស្ដែងនៃ តំបន់ផងដែរ៕


   តាម VOV5 - វិទ្យុសម្លេងវៀតណាម


top