ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ៖ត្រូវជំរុញសកម្មភាពពីប្រព័ន្ធមជ្ឈឹមដល់មូលដ្ឋាន


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ៖
ត្រូវជំរុញសកម្មភាពពីប្រព័ន្ធមជ្ឈឹមដល់មូលដ្ឋាន 

នាល្ងាចថ្ងៃទី ៣ ខែកក្ដដា ឆ្នាំ២០១៧ បន្តសម័យប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​ណាម​ លោក Nguyen Xuan Phuc និងសមាជិករដ្ឋាភិបាលបានផ្ទៀងស្ដាប់មតិរបស់មូលដ្ឋាន តំណាងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ននានា ដែលបានឆ្លុះបញ្ចាំងនូវបញ្ហានៅសេសសល់ ការលំបាករបស់មូលដ្ឋាន និងវិស័យនីមួយៗ ព្រម​ទាំងបានលើកសំណើជាក់ស្ដែងពីពេលបច្ចុប្បន្នដល់ដំណាច់ឆ្នាំ ២០១៧ សំដៅធានាឲ្យបានការសម្រេចភារកិច្ចសេដ្ឋកិច្ច សង្គមកិច្ចក្នុងឆ្នាំ ២០១៧។

អញ្ជើញថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំនេះ លោក Nguyen Xuan Phuc បានស្នើឲ្យជំរុញល្បឿនធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសឲ្យបានឆាប់ៗ ព្រមទាំងស្នើឲ្យបណ្ដាក្រសួង ស្ថាប័ន មូលដ្ឋានច្បាមជាប់នូវរូបសណ្ឋានកំណើន។ យកចិត្តទុកដាក់អភិវឌ្ឍន៍លើវិស័យដែលមានប្រៀបខ្លាំងរបស់វៀតណាមដូចជា៖ កសិកម្ម ទេសចរណ៍ ឧស្សាហកម្ម កែច្នៃ និងជំរុញការនាំចេញ។

តាម VOV5 - វិទ្យុសម្លេង​វៀតណាម



top