ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ចូលរួមពីធី​សម្ពោធ​កាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ស្ពាន Hoang Van Thu


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ vnanet.vn)

នាព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួម​ពីធី​សម្ពោធ​កាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ស្ពាន Hoang Van Thu ដែលជាសំណង់គមនាគមន៍ពិសេស ត្រូវបានសាងសង់ឆ្លងទន្លេ Cam នៃទីក្រុង Hai Phong។ ស្ពាន Hoang Van Thu មានដើមទុនវិនិយោគសរុបជាង ២១៧០ ពាន់លានដុង។

អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងថា ការដាក់ឲ្យប្រើប្រាស់ស្ពាន Hoang Van Thu និងជួយសម្រួលដល់ការអភិវឌ្ឍន៍មណ្ឌលទីក្រុងទន្លេ Cam ភាគខាងជើង - ជាគម្រោងមួយ ដែលត្រូវបាននាយករដ្ឋមន្ត្រី អនុម័ត។ ដូច្នោះហើយ ទីក្រុងគប្បីត្រិះរិះអំពីជំហានជាក់ស្ដែង ដើម្បីបង្កើតនិងពង្រីកទីក្រុងតាមការកំណត់។

សូមគូសបញ្ជាក់ថា ស្ពាននេះត្រូវបានរចនានិងសាងសង់ឡើងដោយវិស្វករនិងអ្នកម៉ៅការវៀតណាម។ ទោះបីជាបរិមាណការងារច្រើនក៏ដោយ ប៉ុន្តែសំណង់នេះត្រូវបានសម្រេចជាស្ថាពរក្នុងរយៈពេល ២ ឆ្នាំតែប៉ុណ្ណោះ ដោយធានាបាននូវបច្ចេកទេសខ្ពស់ សោភ័ណភាព និងស្ថាបត្យកម្ម។ ប្រការនេះបានសរឲ្យឃើញនូវការរីកចម្រើននៃផ្នែកគមនាគមន៍ ដឹកជញ្ជូនរបស់វៀតណាមក៏ដូចជារបស់ទីក្រុង Hai Phong ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top