ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីនៅកិច្ច ប្រជុំអចិន្រ្តៃយ៍រដ្ឋាភិបាល


 

នារសៀល​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំ អចិន្រ្តៃយ៍រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័នមួយចំនួន ស្ដីអំពីភារ​កិច្ច ដំណោះ ស្រាយស្នូល ក្នុងការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងគម្រោងថវិការដ្ឋ ឆ្នាំ២០២០ (សេចក្ដី​ព្រាងនៃសេចក្ដីសម្រេចចិត្តលេខ០១)។
 
លោកនាយក​រដ្ឋមន្រ្តីបានសំណូមពរអោយក្រសួងផែនការនិងវិនិយោគធ្វើជាអធិបតី សហការជាមួយក្រសួង ស្ថាប័ន​ពាក់​ព័ន្ធនានា សុក្រិតសេចក្ដីព្រាងនៃ សេចក្ដីសម្រេចចិត្តអោយមានគុណភាពខ្ពស់ ក្នុងនោះ​រំលេច​ចេញ​នូវ​បញ្ហាចាំបាច់ ក្នុងឆ្នាំ២០២០ ដើម្បីដាក់ជូនរដ្ឋាភិបាល។ បណ្ដាដំណោះស្រាយត្រូវតែធានា មូលដ្ឋាន​គ្រឹះនៃ​ម៉ាក្រូ​សេដ្ឋកិច្ច​ប្រកបដោយស្ថិរភាព ព្រមទាំងជំរុញកំណើន យ៉ាងខ្លាំងក្លា​ផងដែរ៕


top