ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅសួរសុខទុក្ខ ជូនពរបុណ្យតេតនៅទីក្រុងហាយហ្វុង


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជូនពរឆ្នាំថ្មីកម្មករម្នាក់នៅទីក្រុងហាយហ្វុង (រូបថត៖ VGP)

 នាថ្ងៃទី៣០ ខែមករា ឆ្នាំ​២០១៩ នៅក្នុងជំនួបជូនពរបុណ្យតេត ចំពោះថ្នាក់ដឹកនាំនិង ប្រជាជន​ទីក្រុង​ហាយហ្វុង​ នាយករដ្ឋមន្រ្តីវៀត ណា​មលោក Nguyen Xuan Phuc បា​នអប​អរសាទរ​ទីក្រុង​ដោយ​បាន​អនុវត្តន៍​ផែនការ​ឆ្នាំ២​០១៨ ប្រកបដោយជោគ ជ័យ។​ ក្នុងនោះ ហាយហ្វុងជាតំបន់​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​បំផុត​ក្នុង​ ទូទាំងប្រទេស ហើយទ្រង់ទ្រាយសេដ្ឋកិច្ចក៏ត្រូ​វបានបង្កើនប​ន្ថែម​ផងដែរ។
 
បន្ទាប់នោះ​ លោកនាយករដ្ឋមន្រ្តីបានអ​ញ្ជើញចូលរួមកម្មវិ​ធី ​“បុណ្យតេតជួបជុំ​គ្នា” ឆ្នាំ២០១៩​ ព្រមទាំង​ប្រគល់​អំណោយ​ជូនកម្មករ ដែលមានស្ថានភាពលំបាក ចំនួន២០០នាក់នៃក្រុមហ៊ុ​នភាគហ៊ុន ហាយហ្វុ​ង។ ក្នុងឱ​កាសនេះដែ​រ លោក នាយករដ្ឋម​ន្រ្តីក៏បាន​ស្នើអោយ​ស្ថាប័ន​សមត្ថកិច្ច​នានានៅ​ទីក្រុង​ហាយ​ហ្វុង​ធ្វើការ​ត្រួត​ពិនិត្យ ​ជួយឧបត្ថម្ភមុខសញ្ញាគោលនយោបាយនិងគ្រួសារ​មានស្ថានភាព លំបា​ក​នានា ដើម្បីពួក​គេអាច​ទទួល​អំណរបុណ្យ​តេតប្រពៃណី​ប្រកប​ដោយក្ដី សប្បាយ​រីក​រាយ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top