ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅសាកសួរ សុខទុក្ខនិងជូនពរបុណ្យ Tet នៅខ័ណ្ឌ Hai Chau


 នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ជូនពរបុណ្យ Tet ចំពោះកង​កម្លាំង​ប្រដាប់​អាវុធ​ទីក្រុង Da Nang (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ (ពោលគឺ​ថ្ងៃទី១ ខែ១ តាមច័ន្ទគតិ) នាយក​រដ្ឋមន្រ្តី វៀតណាម​លោក Nguyen ​Xuan Phuc បានទៅសាកសួរសុខទុក្ខនិងជូ​នពរ បុណ្យ Tet ចំពោះកង​កម្លាំងប្រដាប់អាវុធទីក្រុង​ Da Nang ភាគ​កណ្ដាលវៀត ណាម ហើយជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ័ណ្ឌ​ ​Hai Chau នៅទី នេះ។

លោក​នាយករដ្ឋមន្រ្តី វាយតំលៃខ្ពស់ចំពោះរាល់ស្នាដៃដែលកង​កម្លាំង ប្រដា​ប់អាវុធទីក្រុង ​Da Nang ទទួលបាន​ក្នុងឆ្នាំ​កន្លង​ទៅ ព្រមទាំងសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០១៨ កងក​ម្លាំងប្រដាប់អាវុធទាំងអស់នៅទី​ក្រុង​ Da Nang បន្ត​សំរេច ឲ្យបានល្អនូវភារកិច្ចដែ​លត្រូវបានប្រគល់ជូន ធានា​សណ្ដាប់ធ្នា​ប់ សន្តិសុខ​ នយោបាយ​ រួម​ចំណែក​ទៅក្នុង​បុព្វហេតុ​អភិវឌ្ឍន៍​រួមរបស់​ទីក្រុង៕​

 

តាម​ VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 


top