ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបអភិបាល ទីក្រុង Shanghai

នារសៀលថ្ងៃទី៥ ខែវិច្ចិកា ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចេញដំណើរពីទីក្រុង Shanghai វិលត្រឡប់មកប្រទេសវិញ បណ្ដប់ដំណើរចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី១ប្រកបដោយភាពល្អប្រសើរ។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបសវនាការជាមួយអភិបាល
ទីក្រុង Shanghai លោក Ying Yong (រូបថត៖ TTXVN)


មុននឹងបញ្ចប់ដំណើរចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី១ នារសៀលថ្ងៃទី៥ ខែវិច្ឆិកា នៅទីក្រុង Shanghai​ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសវនាការជាមួយអភិបាលទីក្រុង Shanghai លោក Ying Yong។

នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏វិជ្ជមាននាពេល​កន្លងទៅ ក្នុងទំនាក់ទំនងរវាងវៀតណាមនិងចិន ក៏ដូចជារវាងក្រសួង ស្ថាប័ន និងតំបន់នានារបស់​វៀតណាម​ជាមួយទីក្រុង Shanghai ផងដែរ។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេចបង្ក​លក្ខណៈងាយស្រួលសម្រាប់សហគ្រាសដែលមានសមត្ថភាពនៃទីក្រុង Shanghai ដើម្បីមកបណ្ដាក់ទុននិងធ្វើអាជីវកម្មដ៏យូរអង្វែងនៅ វៀតណាម ជាពិសេសគឺក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មឧបត្ថម្ភ និង logistics ព្រមទាំងសម្ដែងនូវគោលបំណងថា ទីក្រុង Shanghai នឹងបង្កលក្ខណៈងាយស្រួលសម្រាប់មុខទំនិញជាប្រៀបខ្លាំងរបស់វៀតណាមដូចជា កសិផល រុក្ខផលនិងផលនេសាទ ដើម្បីអោយមុខទំនិញទាំងនេះមានវត្តមានជាច្រើន​ថែមទៀតនៅទីផ្សារ Shanghai ផងដែរ។

ចំណែកឯអភិបាលទីក្រុង Shanghai លោក Ying Yong បានអះអាងថា ទីក្រុងយកចិត្តទុកដាក់ជាពិសេសដល់ការ​ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបតិ្តការដើម្បីផលប្រយោជន៍ដូចគ្នា ជាមួយ​ក្រសួង ស្ថាប័ននិងតំបន់នានារបស់វៀតណាម។ ទន្ទឹមនឹងនោះ ទីក្រុង Shanghai ក៏មានគោលបំណងចង់​ជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ជាមួយបណ្ដាតំបន់របស់វៀតណាម អោយ​កាន់តែមានប្រសិទ្ធភាព និងជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ សំដៅរួមចំណែកទៅក្នុងការពង្រឹង ទំនាក់ទំ​នង​ភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងវៀតណាម។

នារសៀលថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកសម្ពោធការិយាល័យពន្លឿន​ពាណិជ្ជកម្មរបស់វៀតណាម នៅទីក្រុង Hangzhou ប្រទេសចិន។ នេះជាការិយាល័យពន្លឿនពាណិជ្ជកម្មទី ២ របស់វៀតណាមនៅចិន ក្រោយការិយាល័យទី២នៅទីក្រុង Chongqing។

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top