ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបរដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យនាយករដ្ឋមន្រ្តីឡាវលោក Phet Phomphiphak

ក្នុងជំនួបនាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម រដ្ឋមន្រ្តីលោក Phet Phomphiphak បានបញ្ជូនការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋនិងប្រជាជនឡាវជូនចំពោះថ្នាក់ដឹក​នាំ​បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះមរណភាពរបស់អតីតអគ្គលេខាបក្សលោក Do Muoi។

 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបរដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យនាយករដ្ឋមន្រ្តីឡាវលោក Phet Phomphiphak (រូបថត៖ VGP)

រដ្ឋមន្រ្តីលោក Phet Phomphiphak បានឲ្យដឹងថា រដ្ឋាភិបាលឡាវមាន គោលបំណងចង់បន្តសហប្រតិបតិ្តការជាមួយរដ្ឋាភិបាលវៀតណាម ចែករំលែក បទពិសោធន៍ក្នុងការប្រតិបត្តិការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ក្នុងនោះមានការបញ្ជូនអ្នកជំនាញដ៏ឆ្នើមៗដើម្បីសហការជាមួយអ្នកជំនាញរបស់ឡាវ។

ចំណែកឯនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះរាល់លទ្ធផលគួរឲ្យកត់សម្គាល់ក្នុងវិស័យសេដ្ឋកិច្ចសង្គមនៃប្រទេសឡាវនាពេលកន្លងទៅ។ លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យក្រសួង ស្ថាប័ននានា របស់វៀតណាម បន្តជំរុញខ្លាំងនូវកិច្ចសហប្រតិបតិ្តការជាមួយក្រសួង ស្ថាប័ន នានារបស់ឡាវ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ឡាវនាពេលខាងមុខ ព្រមទាំងជំរុញកម្មវិធី កិច្ចព្រមព្រៀងនិងគម្រោងសហប្រតិបត្តិការដែលប្រទេសទាំងពីរកំពុងដំណើរការ សំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top