ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការកម្ពុជា


 ទិដ្ឋភាពនៃជំនួប (VGP)

 នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅក្នុងជំនួបជាមួយទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការកម្ពុជា លោក ឆាយ ថន​ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​អបអរ​សាទរ​ចំពោះ​សមិទ្ធិផល​នៃកំណើន​សេដ្ឋកិច្ចរបស់កម្ពុជា ដែលទទួលបាន​ក្នុងរយៈពេលកន្លងទៅ ពោលគឺ​ សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​​ជាមធ្យម ៧ ភាគរយ ដោយ​ត្រូវបាន ADB  WB និង IMF វាយ​តម្លៃថាជាប់ចំណាក់ថ្នាក់ទី ៦​ នៃប្រទេសេ​មានកំណើន​សេដ្ឋកិច្ចខ្ពស់​នៅលើពិភពលោក​។
 
វាយតម្លៃ​ខ្ពស់អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិកា​ររវាងក្រសួងផែនការ ​និងវិនិយោគវៀតណាម ជា​មួយក្រសួង​ផែន​ការកម្ពុ​ជាក្នុ​ងរយៈពេលកន្លងទៅនោះ ​នាយករដ្ឋមន្រ្តី លោក Nguyen Xuan ​Phuc បាន​អបអរ​សាទ​រ​ចំពោះការ​ដែលក្រសួងផែនការទាំងពីរបានរៀប​ចំ និងចុះហត្ថលេខា​លើក្រប​ខ័ណ្ឌកិច្ច​ព្រមព្រៀង​នៃការ​តភ្ជាប់​សេដ្ឋកិច្ច​រវាងវៀត​ណាម និងកម្ពុជាដល់ឆ្នាំ២០​៣០។ លោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពី​រៀចំ​ផែន​ការ​មេតភ្ជាប់​សេដ្ឋកិច្ចវៀត​ណាម និងកម្ពុជាដល់ឆ្នាំ ​២០៣០ ឲ្យបានលឿន។​
 
ចំណែក​ឯទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី លោក ឆាយ ថន បានឲ្យដឹងថាក្នុងដំណើរទស្សនកិច្ចលើកនេះ ក្រសួងផែន​ការ​កម្ពុជា​ និងក្រសួងផែនការ និងវិនិយោគវៀតណាមបានពិភាក្សាអំពីដំណោះស្រាយជាច្រើន ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការរវាងប្រទេសទាំងពីរលើគ្រប់វិស័​យ ព្រមទាំងរៀប​ចំក​ម្ម​វិធី​តភ្ជាប់​កិច្ច​សហប្រតិ​បត្តិការ​រវាង​កម្ពុជា ​និង​វៀត​ណាម​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម


top