ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ សហគ្រាសជួរមុខក្នុងវិស័យបច្ចេកវិទ្យារបស់ជប៉ុន


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) អញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំនៃសហគ្រាសបច្ចេកវិទ្យាជួរមុខរបស់ជប៉ុន (រូបថត៖ chinhphu.vn)
 

 អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា វៀត​ណាម​កំពុ​ង​រក្សា​ស្ថិរ​ភាព​សង្គម​និងកំណើនខ្ពស់ជាបន្តបន្ទាប់នា ពេលកន្លងទៅ។ នេះជាលក្ខខ័ណ្ឌ​ដ៏សំខាន់​ដើម្បី​អោយ​វិនិយោគិន​បរទេស​នឹង​នរ ចិត្តបណ្ដាក់ទុកនិងធ្វើផលិតកម្ម អាជីវកម្មនៅវៀតណាម។ 
 
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុង Osaka របស់ ជប៉ុន នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​២០១៩ នាយក​រដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​ជួបធ្វើការ​ជាមួយ​ថ្នាក់​ដឹក​នាំ​នៃ​សហគ្រាស​បច្ចេកវិទ្យា​ជួរមុខរបស់ជប៉ុនចំនួន៣០អង្គភាព ដូចជា Hitachi Toshiba Hanwa Daikin Anna Fujitsu Kajima Mazda Motor ​និង Kansai Economy ជាដើម។
 ​
អញ្ជើញថ្លែង​នៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា វៀត ណាមកំពុង​រក្សា​ស្ថិរភាព​សង្គ​មនិងកំណើនខ្ពស់ជាបន្តបន្ទាប់នា ពេលកន្លងទៅ។ នេះជាលក្ខខ័ណ្ឌដ៏​សំខាន់​ដើម្បី​អោយ​វិនិយោគិន​បរទេសនឹងនរ ចិត្តបណ្ដាក់ទុកនិងធ្វើផលិតកម្ម អាជីវកម្មនៅ វៀតណាម។ វៀតណាមកំពុងធ្វើ សមាហរណកម្ម​យ៉ាងស៊ីជំរៅទៅក្នុងសេដ្ឋកិច្ចសកល ហើយមានទំនាក់ទំនងជា មួយប្រទេសនិង​តំបន់​ដែន​ដីចំនួន​២២០។ ជាពិសេសគឺ នាថ្ងៃទី៣០ ខែមិថុនា ខាងមុខ វៀតណាមនឹង​ចុះហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីជាមួយ សហភាពអឺរ៉ុប (EVFTA)។ វៀតណាមក៏បានចុះហត្ថលេខាលើ FTA ជាមួយ ប្រទេស​ចំនួន​​១៥ក្នុងក្រុម G20 រួចហើយផងដែរ។ លោកនាយករដ្ឋមន្រ្តីបាន លើកច្បាស់ថា រដ្ឋាភិបាល​វៀត​ណាម​គាំទ្រ​ចំពោះ​សហគ្រាសជប៉ុននិ​យាយរួម និងសហគ្រាស​បច្ចេក​វិទ្យានិយាយ​ដោយ​ឡែក​បណ្ដាក់​ទុកច្រើន​ថែម​ទៀត​ចូល មក​វៀតណាម។ រដ្ឋាភិបាលវៀតណា​មសន្យាការពារផលប្រយោជន៍រ​បស់វិនិ យោគិន​ទាំង​ឡាយ​ក្នុង​ដំណើរ​ការ​អាជីវកម្ម​នៅវៀតណាម។
 
ចំពោះភាគី​ជប៉ុនវិញ ថ្នាក់ដឹកនាំនៃសហគ្រាសសឹងតែទាំងអស់ពោលខាង លើ បានជម្រាបថា គេបានចាប់​ផ្ដើមវិនិយោគចូលមកវៀតណាមតាំងពីយូរ ណាស់មកហើយ ព្រមទាំង​សម្ដែង​នូវគោល​បំណង​ចង់​បើក​ទូលាយ​ទ្រង់​ទ្រាយ​ ផលិតកម្មអាជីវកម្មនៅវៀ​តណាមផ​ង​ដែរ។
 
នាព្រឹក​ថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញ​ទទួល​ជួប​ជាមួយ​ប្រធាន​សម្ព័ន្ធ​ក្រុម​ហ៊ុនហិរញ្ញវត្ថុ SMBC លោក Koichi Miyata ដែលជា​វិនិយោគិន​ជប៉ុន​ធំមួយ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ធនាគារ​នៅ វៀតណាម។ លោក Koichi Miyata បានជម្រាបថា SMBC បានវិនិយោគចូលមក វៀត​ណាម​អស់​រយៈ​ពេល​២៥ឆ្នាំមក ហើយជាធនាគារបរទេសដែលមានដើមទុន ធំបំផុតនៅវៀតណាមក្នុងតម្លៃចំនួន៥០០លានដុល្លា​អាមេរិក។ SMBC មានគោល បំណង​ចង់​បន្ត​ទទួល​បាន​ការយក​ចិត្តទុក​ដាក់និងការ​គាំទ្ររបស់​នាយក​រដ្ឋមន្រ្តី​ និងធនាគាររដ្ឋវៀតណាមដើម្បីបន្តបើកទូលាយសក​ម្មភាពវិនិយោគ ជួយឧបត្ថម្ភ ​ដល់ផ្នែក​ហិរញ្ញវត្ថុ​នៅវៀត​ណាម តាមនោះរួមវិភាគទានជាច្រើន​ថែមទៀតទៅក្នុង ការអភិ​វឌ្ឍសេដ្ឋ​កិច្ចសង្គម​នៅវៀត​ណាម​នាអនាគត​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top