ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទបូកសរុបការងារនៃផ្នែកធនាគារ

នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងមតិបញ្ជាណែនាំ នៅសន្និសីទបូកសរុបការងារប្រតិបត្តិគោលនយោបាយរូបិយវត្ថុនិងសកម្មភាព ធនាគារឆ្នាំ២០១៨ ហើយលើកទិសដៅភារកិច្ចឆ្នាំ២០១៩។

 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថតរូបអនុស្សាវរីយ៍
ជាមួយបណ្ដាតំណាងចូលរួមសន្និសីទ (រូបថត៖ TTXVN)

យោងតាមរបាយការណ៍របស់ផ្នែកធនាគារបានអោយដឹងថា ស្ថាប័ននេះ បានអនុវត្តន៍ដោយព្រមៗគ្នានិងរវើកនូវឧបករណ៍គោលនយោបាយរូបិយវត្ថុដើម្បីរក្សាស្ថិរភាពទីផ្សារ រួមចំណែកគ្រប់គ្រងអតិផរណានៅត្រឹមកម្រិត ៣,៥៤%។ នេះជាឆ្នាំទី៥ដែលអតិផរណានៅតែត្រូវបានគ្រប់គ្រងនៅកម្រិតតិចជាង ៤%។ ក្នុងកាលៈទេសៈនៃបដិវត្តន៍ឧស្សាហកម្ម៤.០ ផ្នែកធនាគារក៏បានជំរុញខ្លាំង ការអនុវត្តបច្ចេកវិទ្យាដើម្បីលើកកំពស់គុណភាពសេវាកម្មចំពោះអតិថិជន ហើយ រួមចំណែកកាត់បន្ថយការទូទាត់ដោយប្រើសាច់ប្រាក់ ផងដែរ។

ស្ដីពីភារកិច្ចក្នុងឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានបញ្ជាណែនាំអោយធនាគាររដ្ឋត្រូវមានស្មារតី “លោតផ្លោះ” ដូចជាទិសស្លោករបស់រដ្ឋាភិបាលក្នុងឆ្នាំ២០១៩ផងដែរ។

“ភារកិច្ចនយោបាយជាទូទៅនៅក្នុងសន្និដ្ឋានរបស់មជ្ឈឹមឬសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភានិងសេចក្ដីសម្រេចចិត្តលេខ០១របស់រដ្ឋាភិបាលនោះគឺប្រតិបត្តិគោលនយោបាយរូបិយវត្ថុអោយបានរវើក ប្រុងប្រយ័ត្ន និង​ប្រកបដោយប្រសិទ្ធភាព គួបផ្សំស្រុះស្រួលជាមួយគោលនយោបាយថវិកានិងគោលនយោបាយម៉ាក្រូផ្សេងៗទៀត ព្រមទាំងប្រកាន់ខ្ជាប់ទៅនឹងគោលដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណានិងជំរុញកំណើន ផង​ដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top