ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកសម្ពោធប្រព័ន្ធមូលដ្ឋានទិន្នន័យជាតិស្ដីពីចំនួនប្រជាជន

នារសៀលថ្ងៃទី២៥ កុម្ភៈ នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាមបានរៀបចំពិធីបើកសម្ពោធប្រព័ន្ធមូលដ្ឋានទិន្នន័យជាតិស្ដីពីចំនួនប្រជាជន និងគម្រោងការណ៍ផលិត ផ្ដល់និងគ្រប់គ្រងអត្តសញ្ញាណប័ណ្ណពលរដ្ឋ។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីនេះ។ (រូបថត៖ VGP)


អញ្ជើញចូលរួមនិងថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ពិធីបើកសម្ពោធប្រព័ន្ធទិន្នន័យជាតិស្ដីពីចំនួនប្រជាជន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់យើងក្នុងដំណើរការកសាងរដ្ឋាភិបាលអេឡិចត្រូនិក ឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល ដោយបង្កើតឡើងមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងចំនួនប្រជាជនតាមវិធីទំនើប ឆ្លើយតបនឹងតម្រូវការនៃការធ្វើសមាហរណកម្មអន្តរជាតិ។ យើងជឿជាក់ថា ប្រព័ន្ធទិន្នន័យជាតិស្ដីពីចំនួនប្រជាជននឹងចូលរួមចំណែកដល់ការកសាងបរិយាកាសវិនិយោគអាជីវកម្មឲ្យកាន់តែអំណោយផលសម្រាប់ប្រជាជននិងសហគ្រាស កាត់បន្ថយការចំណាយប្រាក់សម្រាប់ប្រជាជននិងសហគ្រាស លើកកំពស់ផលិតភាពពលកម្មរបស់វៀតណាម ក៏ដូចជាចូលរួមចំណែកយ៉ាងសំខាន់ដល់យុទ្ធសាស្ត្រប្រទេសឌីជីថលរបស់វៀតណាមផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម


top