ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមទិវាបុណ្យ ចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តន៍វៀតណាមឆ្នាំ២០១៨

ពិធីប្រារព្ធទិវាបុណ្យចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តន៍ជាតិ (Tech fest Vietnam) ឆ្នាំ២០១៨ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងដាណាំង។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានវត្តមានរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹម​ លោក Vo Van Thuong និងឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Vu Duc Dam។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (នៅកណ្ដាល) អញ្ជើញចូលរួមទិវាបុណ្យចាប់ផ្ដើមអាជីវកម្មវៀតណាមឆ្នាំ២០១៨


អញ្ជើញថ្លែងនៅពិធីបើក នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា គោលដៅរបស់​វៀត​ណាម​នោះគឺដល់ឆ្នាំ២០៤៥នឹងក្លាយទៅជាប្រទេសអភិវឌ្ឍន៍មួយ ដោយចំណូលមធ្យមក្នុងមនុស្សម្នាក់ឡើងដល់​ទៅ​ ១៨ ពាន់ដុល្លាអាមេរិក។ លោកនាយករដ្ឋមន្រ្តីជឿជាក់ថា ចលនាចាប់ផ្ដើមអាជីវកម្មនាបច្ចុប្បន្ននឹងជួយបង្កើតឡើងជំនាន់អាជីវករ៥.០គួរអោយមោទនៈរបស់វៀតណាម។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា គោលដៅ​​នៃការចាប់ផ្ដើមអាជីវកម្មមិនត្រឹមតែដើម្បីរកលុយនិងបង្កើតអាជីពប៉ុណ្ណោះទេ ថែមទាំងនេះជាទស្សនៈរស់នៅមួយដើម្បីអះអាងខ្លួនឯងទៀតផង។ លោកអញ្ជើញមានប្រសាសន៍ថា៖

“ខ្ញុំចង់សួរមិត្តទាំងអស់ថា៖ តើមិត្តខ្លាចបរាជ័យនៅពេលចាប់ផ្ដើមអាជីវកម្ម ដែរឬទេ? ខ្ញុំជឿថា មិត្តខ្លះនឹងឆ្លើយថាមាន។ នេះជារឿងធម្មតា។ យើងទាំងអស់គ្នាសុទ្ធតែយល់ថា ដំណើរការចាប់ផ្ដើមអាជីវកម្មគឺជាបទពិសោធន៍ដ៏ប្រថុយប្រថានគួរអោយចាប់អារម្មណ៍ ដោយសារនេះជាដំណើរការសិក្សារៀនសូត្រ ប្រមូលបទពិសោធន៍ និងរកឃើញសមត្ថភាពនៃខ្លួនឯង។ នៅជ្រលងភ្នំ Silicon គេមានឃ្លាថា៖ “មិត្តនឹងមិនអាចទទួលបានជោគជ័យឡើយប្រសិនបើមិនទាន់ឆ្លងកាត់ ពុះពារលើបរាជ័យ។ មិត្តនឹងរៀនបានបទពិសោធន៍ជាច្រើនពីបរាជ័យទាំងនោះ”។ ហើយជីដូនជីតាយើងក៏មានឃ្លាថា៖ “បរាជ័យជាអ្នកម្ដាយនៃជោគជ័យ”។ ដូច្នេះហើយ តើមិត្ត​បានត្រៀមខ្លួនជាស្រេចដើម្បីទទួលយក “ការសាកល្បងនិង បរាជ័យ”នៅ? សូមអោយយើងទាំងអស់គ្នាជំរុញស្មារតីចាប់ផ្ដើមអាជីវកម្មដោយ មិនចេះភ័យខ្លាចឡើយ”។

លោកនាយករដ្ឋមន្រ្តីបានអោយដឹងថា នាពេលខាងមុខ រដ្ឋាភិបាលនឹងកសាងកម្មវិធីជាតិស្ដីពីការចាប់ផ្ដើមអាជីវកម្មនិងច្នៃប្រឌិតដែលមានទស្សនៈវិស័យដល់ឆ្នាំ ២០៤៥ ដោយគោលនយោបាយលំអិតជាងមុន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top