ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc និងលោកជំទាវនឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់​វៀត​ណាម​ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននិងចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន​លើកទី ១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ក្រសួងការបរទេសវៀតណាមបានចេញសេចក្ដីជូនដំណឹងថា៖ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc និងលោកជំទាវនឹងអញ្ជើញដឹក​នាំ​គណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននិងចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុនលើកទី ១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top