ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ស្នើឲ្យសហគ្រាស រួមដៃគ្នាអនុវត្តគោលដៅទាំង២


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការ (រូបថត៖ VGP) 
 

នាព្រឹក​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញ​ធ្វើជា​អធិបតី​នៅក្នុង​ជំនួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុន ឯកជននានា សំដៅកៀងគរគំនិតផ្ដួចផ្ដើម បង្កើន​ការ​រួម​វិភាគ​​ទានរបស់ផ្នែក សេដ្ឋកិច្ចឯកជនចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិក្នុងបរិបទដែលជំងឺ Covid-19 កំពុងរីក​រាលដាលទូទាំងពិភពលោក។
 
អញ្ជើញថ្លែង​នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា WHO បាន ប្រកាសដាក់ជំងឺ Covid-19 ជាជំងឺ​រាត​ត្បាត​​សកល។ វៀតណាមមានសហ គ្រាសចំនួន៨សែនអង្គភាពនិងប្រជាជន​ធ្វើអាជីវ​កម្ម​រាប់​លាន​គ្រួសារ​ទៀត​​ផង​ ហេតុដូច្នេះនាគ្រានេះ បណ្ដាសហគ្រាស សម្ព័ន្ធក្រុមហ៊ុន រួមជាមួយ កម្មាភិបាល កម្មករ​និង​ពលករ​ត្រូវ​ការ​ខិត​​ខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺ​ រាតត្បាតនេះ។ សហគ្រាសដែលមាន​ពលកររាប់​ពាន់នាក់​ត្រូវ​តែចា​ត់​វិធាន ​ការបង្ការវីរុស​នៅអង្គភាព​របស់ខ្លួន។
 
លោក​នាយករដ្ឋមន្រ្តីបានបន្តទៀតថា ជំនួបធ្វើការថ្ងៃនេះគឺដើម្បីឲ្យរដ្ឋា ភិបាលផ្ទៀងស្ដាប់មតិ យោបល់​ស្ដីពី​គោល​នយោបាយ​ សម្រាប់ផ្នែកសេដ្ឋ កិច្ចឯកជនដែលជាកម្លាំងចលករដ៏សំខាន់ចំពោះខឿនសេដ្ឋកិច្ច។ ពីនោះ ​រដ្ឋាភិបាលនឹងបង្កើតបរិយាកាសវិនិយោគឲ្យបានប្រសើរជាងដើម្បី អភិវឌ្ឍ រួមទាំងការបង្កើតទីផ្សារថ្មី រក្សា​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កែសម្រួល គោលនយោបាយ​របស់​រដ្ឋាភិបាល​ឲ្យស្រប​ទៅតាម​ស្ថាន​ភាព​ជាក់​ស្ដែង​ជាង​ ជាដើម។
 
លោក​នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានឲ្យដឹងថែមទៀតថា មានព័ត៌មានខ្លះបានចាត់ទុកថា ប្រទេស​មួយ​ចំនួន​ដូច​ជាចិន កូរ៉េខាងត្បូង និងជប៉ុន នឹងស្ដារផលិតកម្មឡើងវិញយ៉ាងឆាប់រហ័ស ហេតុដូច្នេះ វៀត ណាមត្រូវតែក្ដាប់​ជាប់បាននូវឱកាសនេះដើម្បីប្រែក្លាយ “ហានិភ័យ” ទៅជា “ឱកាស” ដើម្បីជំនះពុះពារលើជំងឺ Covid-19៕  

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 


top