ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មាន​ជំនួប​ធ្វើការ​ជាមួយ​សមាគម​ឱសថ​វៀត​ណាម​


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មានជំនួបធ្វើការជាមួយ សមាគមឱសថវៀតណាម(Vũ Dũng/ VOV)

នារសៀលថ្ងៃទី២៩​ ខែមិនា ឆ្នាំ២០១៧  នៅទីក្រុង​ហាណូយ នៅ​ជំនួប​ធ្វើការ​ជាមួយ​​សមាគម​ឱសថ​វៀត​ណាម នាយក​រដ្ឋមន្រ្តី​លោក Nguyen Xuan Phuc បាន​អះ​អាង​ច្បាស់​ អំពីសក្ដានុភាពដ៏ធំ​ធេង និង​លក្ខណៈ​ងាយ​ស្រួល​សំដៅ​​អភិវឌ្ឍ រុក្ខជាតិ​ឱសថ​​នៅ​វៀត​ណាម ដែលជាប្រទេស​ត្រូ​ពិច និង​មាន​ព្រៃភ្នំ​ច្រើន​ទៀត​ផង​។ នាយក​រដ្ឋមន្រ្តី​បាន​ លើក​ច្បាស់​អំពី​ទស្សនៈ​សម្រាប់​ការអភិវឌ្ឍន៍​ ឱសថ​គឺមកពីតម្រូវ​ការ​ទីផ្សារ ហើយ​យក​​វិស័យ​​សេដ្ឋកិច្ច​​​​ឯកជន ដែលរួមមាន​អង្គភាព​​អាជីវកម្ម​ឯកជន ​និងគ្រួសារជាកម្លាំងជំរុញការ​អភិវឌ្ឍន៍។
 
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានបញ្ជាណែនាំឲ្យ​បណ្ដា​ក្រសួង ស្ថាប័ន​ ដើម្បីរៀប​ចំសន្និសីទ​ថ្នាក់​ជាតិ ​ស្ដីអំពីការអភិវឌ្ឍឱសថនា​ខែមេសា ២០១៧ ​ខាងមុខនេះ។ នាយក​​រដ្ឋមន្រ្តីបានឱ្យដឹងទៀតថា សន្និសីទ​នេះ​​មាន​​សារៈ​​សំខាន់​យ៉ាង​ខ្លាំង សម្រាប់​ប្រជាជន​​និងការអភិវឌ្ឍន៍ រុក្ខជាតិឱសថនៅវៀត​ណាមទៀ​តផង៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top