ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ពិភាក្សាការងារតាមទូរស័ព្ទជាមួយសមភាគីឥណ្ឌា


 នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ TTXVN)
 

នារសៀល​​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នៅខុទ្ទកាល័យរដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានពិភាក្សាការងារតាម ទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi អំពីកិច្ចសហ ប្រតិបតិ្តការ​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លងនិងការ​បង្កើនទំនាក់ទំនង​ភាព​ជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំងពីរ។
 
លោកនាយករដ្ឋមន្រ្តី​ Nguyen Xuan Phuc បានអះអាងថា វៀតណាម ត្រៀមខ្លួនជាស្រេច​សហប្រតិ​បតិ្តការ​និង​ជួយ​ឧបត្ថម្ភ​ឥណ្ឌាក្នុងសមត្ថភាព របស់ខ្លួន ព្រមទាំងស្នើឲ្យរដ្ឋាភិបាលនិងស្ថាប័នមានសមត្ថកិច្ចរបស់ឥណ្ឌា យកចិត្ត​ទុកដាក់ បង្កលក្ខណៈងាយស្រួលដើម្បីឲ្យពលរដ្ឋវៀតណាមនឹងនរ ចិត្តរស់នៅ​និងធ្វើការ​នៅឥណ្ឌាផ​ង​ដែរ​។
 
ចំណែ​ឯលោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi បានវាយតម្លៃ ខ្ពស់​ចំពោះ​កិច្ចខិត​ខំប្រឹង​ប្រែង​និង​វិធាន​ការ​របស់​រដ្ឋាភិបាលវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ព្រមទាំងអះអាង​នូវតួនាទី​ដ៏សំខាន់​ របស់​វៀត​ណាម​ក្នុងឆ្នាំប្រធានអាស៊ាន២០២០ផងដែរ។
 
នាយករដ្ឋមន្រ្តីទាំងពីររូប​បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃកិច្ចសហការយ៉ាងស្អិតរមួត ចែករំលែកព័ត៌មាន បទពិសោធន៍​ក្នុងការប្រយុទ្ធប្រឆាំង ជំងឺឆ្លងនាបច្ចុប្បន្ន ហើយឯកភាពមិនទុក​ឲ្យទំនាក់​ទំនង​ទ្វេភាគី​ត្រូវជាប់​គាំង ដោ​យសារជំងឺឆ្លងនោះទេ ដោយឆ្ពោះទៅរកគោលដៅទំហំពាណិជ្ជកម្មទ្វេ​ ភាគី​ចំនួន​១៥ពាន់លានដុល្លា​អាមេរិក​ក្នុង​ឆ្នាំ២០២០​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top