ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ដំណើរទស្សនកិច្ចនៅចិនប្រកបដោយជោគជ័យ


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping (រូបថត៖ TTXVN)
 

 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទើបនឹងបានបញ្ចប់ ប្រកប​ដោយ​ជោគ​ជ័យ​នូវដំណើរ​ទស្សន​កិច្ច​ចូលរួមវេទិកាជាន់ខ្ពស់នៃកិច្ចសហ ប្រតិបតិ្តការ “ខ្សែក្រវ៉ាត់និងផ្លូវ” នៅទីក្រុងប៉េកាំង ប្រទេស​ចិន​ ចាប់ពីថ្ងៃទី២៥ដល់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០១៩ តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធាន​រដ្ឋ​ចិន​លោក​ Xi Jinping។

ក្នុង​ដំណើរទស្សនកិច្ចលើកនេះ លោក Nguyen Xuan Phuc បាន អញ្ជើញ​ជួប​ចរចា​និង​ជួប​សវនាការ​ជាមួយ​ថ្នាក់​ដឹក​នាំកំពូលនានារបស់ចិន ទទួល ជួបសហគ្រាសជួរមុខនៃប្រទេសនេះ ក៏ដូចជាជួប​សំណេះ​សំណាល​ជាមួ​យ​កម្មា​ភិបាល​បុគ្គលិកនៃស្ថានទូតវៀតណាម និងសហគមន៍ជនវៀត​ណា​មនៅចិន​ផង​​ដែរ។ ទន្ទឹមនឹងនោះ លោក​នាយករដ្ឋមន្រ្តីវៀតណាមក៏បានអញ្ជើញជួបសវនាការ ជាមួយថ្នាក់ដឹកនាំនៃប្រទេសផ្សេងៗជាច្រើន នៅខាង​ក្រៅវេទិកានេះ ទៀតផង។

អញ្ជើញថ្លែងនៅសម័យប្រជុំបើកវេទិកាសហប្រតិបតិ្តការអន្តរជាតិ “ខ្សែ ក្រវ៉ាត់និងផ្លូវ” ដោយ​មាន​ការ​ចូល​រួម​របស់​ប្រមុខ​រដ្ឋចំនួន៣៧រូបនិងតំណាង ប្រមាណ៥០០០នាក់មកពីប្រទេសចំនួន ១៥០និងអង្គការ​អន្តរជាតិ​ចំនួន​៩០ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមនឹងបន្ត សហប្រ​តិបតិ្ត​ការ​ជាមួយ​ចិន​និងប្រទេស​ដទៃដើម្បីកសាង​ឡើងយន្តការ​សហប្រតិ​បត្តិការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ហើយនាំ​មក​នូវ​ផល​ប្រយោជន៍ទៅវិញទៅមកផងដែរ។ អមដំណើរលោកនាយករដ្ឋមន្រ្តីក្នុងឱកាសនេះ អនុរដ្ឋ​មន្រ្តីការ​បរទេស​វៀត​​ណាម​លោក Le Hoai Trung បានអោយដឹងថា៖

​“ក្នុងបទសន្ទុរកថា លោកនាយករដ្ឋមន្រ្តីក៏បានលើកច្បាស់ថា យោងតាម បទ​ពិសោធន៍​របស់​វៀត​ណាម​នោះ​គឺកម្លាំង​ផ្ទៃក្នុង​ គឺជាកត្តាសម្រេចកំណត់ ប៉ុន្តែ កម្លាំងនៅខា​ងក្រៅក៏មានសារសំខាន់ផ​ងដែរ។ ដោយ​ហេតុ​នេះ ​ទន្ទឹមនឹងការ ជំរុញការផ្លាស់ប្ដូរថ្មីដើម្បីបោះជំហានទៅមុខលើគ្រប់វិ​ស័យ ​វៀតណាម​ក៏យកចិត្ត ទុកដាក់​យ៉ាង​ខ្លាំង​ដល់ការតភ្ជាប់និងធ្វើសមាហរ​ណកម្មអន្តរជាតិ ព្រម​ទាំងរួម ចំណែកទៅក្នុង​ការអភិវឌ្ឍ​រួមនៃពិភព​លោក​ ផងដែរ។ ក្រៅពីនោះ ​វៀតណាមក៏ ស្វា​គមន៍គោល​ការណ៍នានា​ដែលត្រូវ​បាន​ដាក់​ចេញ​ចាប់តាំង​ពីវេទិកាជាន់​ខ្ពស់លើ​កដំបូង នោះគឺតម្លាភាព សមភាពរវា​ងភាគីនានា ដោយឈរលើគោលការណ៍ ​នៃទីផ្សារ​ ហើយ​ភាគីទាំង​អស់សុទ្ធតែមានផលប្រយោជន៍ទៅវិញទៅមក”។

​ខ្លឹមសារសំខាន់មួយទៀតក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc គឺការ​ជំរុញ​ទំនាក់​ទំនង​រ​វាងវៀតណាមនិងចិនលើគ្រប់ វិស័យ ជាពិសេសគឺវិស័យពាណិជ្ជកម្មនិងវិនិយោគ។ អនុរដ្ឋមន្រ្តី​ការ​​បរទេស​ លោក Le Hoai Trung បានអោយដឹងថែមទៀតថា៖

“ក្នុងឱកាសនេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារចំនួន៥ទាក់ ទិនដល់សេដ្ឋកិច្ច ជា​ពិសេស​គឺមា​ន​ឯកសារ​ចំនួន​២ស្ដីពីការនាំចេញទឹកដោះគោ និងផលិតផលពីទឹកដោះគោចូលក្នុងទីផ្សារចិន។ ភាគី​ចិន​ក៏បាន​អោយដឹងថា នឹង ស្រា​វជ្រាវបន្ថែម​ដើម្បីបង្កលក្ខណៈ​ងាយស្រួល​សម្រាប់​មុខ​ទំនិញ​កសិផល​ផ្សេងៗ​ទៀត​របស់​វៀត​ណាម។ ទន្ទឹមនឹងជំនួបរវាងនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជាមួយសហគ្រាសជួរមុខចំនួន២០អង្គភាព​របស់ចិននោះ គឺថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ននានារបស់វៀតណាម ក៏បានជួប​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹក​នាំ ​ក្រសួង ស្ថាប័ននិងសហគ្រាសរបស់ចិន ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី។ ចិន ជាទីផ្សារនាំចេញធំទី២ ហើយ​ជា​ដៃ​គូពាណិជ្ជកម្មជួរមុខរបស់វៀតណាម។ ដោយ ហេតុនេះ រាល់ជំនួប​ពិភាក្សានេះ​នឹង​ធ្វើជាមូលដ្ឋាន​គតិយុត្ត​ដើម្បី​ជំរុញការដោះដូរ​ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ”។

​ចំពោះបញ្ហានៅសមុទ្រ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​ស្នើអោយ​អនុវត្តន៍​យ៉ាង​ម៉ឺង​ម៉ាត់​នូវការយោគយល់រួមរវាងថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃភាគីទាំងពីរ “កិច្ចព្រម​ព្រៀង​ស្ដីពី​គោល​ការណ៍​ជាសារ​វ័ន្ត​បញ្ជា​ណែនាំ​ ការដោះស្រាយបញ្ហានៅសមុទ្រ” ព្រមទាំងអនុវត្តន៍យ៉ាងពេញលេញនិងប្រកប ដោយប្រសិទ្ធ​ភាព​នូវ​សេចក្ដី​ថ្លែងការណ៍ DOC ហើយជំរុញការចរចាដើម្បីកសាង COC ផងដែរ។ បណ្ដាថ្នាក់​ដឹក​នាំជាន់​ខ្ពស់​របស់ចិន​បាន​អះអាងថា នឹងបន្តខិតខំ ប្រឹងប្រែងរួមជាមួយវៀតណាមដើម្បីគ្រប់គ្រងជម្លោះអោយបានល្អ ក៏ដូចជារក្សា ​សន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត ផងដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 


top