ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹងជួបសន្ទនាជាមួយកម្មករមានបច្ចេកវិទ្យាខ្ពស់

 កិច្ចពិភាក្សានេះបានធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ​២០១៩ នៅទីក្រុងហូជីមិញ។ នេះគឺ​ជា​វេទិកា​មួយ​សម្រាប់​ប្រមុខ​រដ្ឋាភិបាលជួបប្រាស្រ័យ ស្តាប់គំនិតនិងបំណងប្រាថ្នា ក៏ដូចជាការរួមចំណែក​ដ៏សំខាន់​រប​ស់​ក្រុម​កម្មករ​មាន​បច្ចេក​ទេសខ្ពស់ សម្រាប់ការអភិវឌ្ឍរបស់សហគ្រាស តំប​ន់ ​និងប្រទេសជាតិ។ 

នេះក៏​ជាឱកាសមួយ​សម្រាប់សមាជិកសហជីព​និងកម្មករ​និយោជិត​ដើម្បីទទួល​បានសារពីរដ្ឋាភិបាល​ផ្ញើជូនដល់​ពលករទូទាំង​ប្រទេស​ក្នុងខែកម្មករឆ្នាំ ២០១៩។

ដោយ​ប្រធានបទ “កម្មករមានបច្ចេកវិទ្យាខ្ពស់ដែលជាកំលាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ” នោះ  កិច្ច​សន្ទនា​នេះនឹ​ងផ្តោតទៅលើបញ្ហាសំខាន់ៗចំនួន​ ៥ រួមមាន គោល​នយោបាយ​របស់​សហគ្រាស​សម្រាប់​កម្មករ​និយោជិត​ដែលមានប​ច្ចេកវិទ្យាខ្ពស់; គោលន​យោបាយ​របស់​មូលដ្ឋាន​ក្នុងការ​អភិវឌ្ឍធន​ធាន​មនុស្ស​ដែលមាន​បច្ចេក​វិទ្យាខ្ពស់ ​ហើយតើត្រូវធ្វើយ៉ាងណា ដើម្បីធ្វើ​ឲ្យកម្មករ​សាមញ្ញ​ក្លាយ​ទៅជាកម្មករ​មាន​បច្ចេក​វិទ្យាខ្ពស់​ជាដើម​៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top