ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួល​ជួបសន្ទនា​ជាមួយ​ទីប្រឹក្សា​ពិសេសរបស់​នាយករដ្ឋមន្ត្រី​ជប៉ុន​


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន

នាយប់ថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ​២០១៧ នៅក្នុងជំនួបសន្ទានាជាមួយ ទីប្រឹក្សាពិសេស​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ Kawai Katsuyuki នាយករដ្ឋមន្រ្តីវៀតណាមលោក ​Nguyen Xuan Phuc បានទទួលស្គាល់ និង​បង្ហាញ​ការគាំទ្រ​ចំពោះជ​ប៉ុន ដែលអនុវត្តគម្រោងការ​ណ៍វិនិយោគសំខាន់ស្ដីពីថា​មពល ចរាចរ​នៅវៀត​ណាម​ឲ្យបាន​ឆាប់ៗ ព្រ​មទាំងបានឲ្យដឹងថា វៀតណាមនឹងដោះស្រាយរាល់​ការលំបាក សាកល្បងក្នុង​ការអនុវត្ត បណ្ដា​កិច្ចព្រម​​ព្រៀងដែល​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានឯកភាព​។ លោកក៏បានអះអាងថា វៀតណាមអបអរសាទរ ចំពោះការខិត​ខំប្រឹងប្រែង របស់ជប៉ុនសំដៅ​ធានារក្សា​សេរីភាព សន្តិសុខ សុវត្ថិភា​ពនាវាចរណ៍ក្នុងតំបន់ ដោយ​ផ្អែកលើមូលដ្ឋាន​ធានាការ​គោរពច្បាប់​អន្តរ​ជាតិ។ វៀតណាមមានបំណងសហប្រតិបត្តិ​ការ ជាមួយជប៉ុនដើម្បីជំរុញ កិច្ចព្រ​មព្រៀង ដៃគូ​ឆ្លង​មហាស​មុទ្រ​ប៉ាស៊ីហ្វិក (TPP) បង្កើនកិច្ចសហប្រតិបត្តិកា​រលើវិ​ស័យសន្តិសុខ​ការពារជាតិ៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top