ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួប​សន្ទនា​ជាមួយ​អគ្គលេ​ខាធិការតុលាការ​ អាជ្ញាកណ្តាល​អចិន្រ្តៃយ៍​


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនា
ជាមួយអគ្គលេខាធិការ​តុលាការ អាជ្ញាកណ្តាល អចិន្រ្តៃយ៍ (http://www.baomoi.com/)

នាល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ​២០១៧ នៅទីក្រុង​ហាណូយ​នាយក​រដ្ឋមន្រ្តី​រដ្ឋាភិបាល​វៀតណាម លោក Nguyen Xuan Phuc​ បាន ទទួលជួបសន្ទនាជាមួយអគ្គលេខាធិការតុលាការ អាជ្ញាកណ្តាលអចិន្រ្តៃយ៍​( PCA) លោក Hugo Hans Siblesz  ។ នៅទីនេះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានវាយ​តម្លៃខ្ពស់​ចំពោះ​ទំនាក់​ទំនង​រវាង PCA ជាមួយវៀតណាម ហើយ​មានបំណង​ជំរុញទំនាក់ទំនង​ទាំងនេះកាន់​តែអភិវឌ្ឍន៍​ស៊ីជម្រៅ​ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ ប្រកបដោយប្រសិទ្ធិភាព ថែមទៀត។ វាយតម្លៃខ្ពស់​ចំពោះ​តួនាទី​របស់ PCA នាយក​រដ្ឋមន្ត្រី​វៀតណាម​បានឲ្យដឹងថា​នឹងប្រគល់​ឲ្យក្រសួង​ការបរទេស​​ធ្វើជាអ្នកទទួលខុសត្រូវចំពោះរដ្ឋាភិបាល កិច្ចការ​បង្កើន​ទំនាក់​ទំនងជាមួយ PCA អបអរសាទរចំពោះការដែល PCA បើក​ការិយាល័យ​ប្រចាំនៅ​វៀតណាម​ តាមនោះ នាំកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ជាក់ស្ដែង​ប្រកបដោយប្រសិទ្ធភាព​។

រីឯខ្លួន​វិញ អគ្គលេខា PCA លោក Hugo Hans Siblesz  បានថ្លែង​អំណរគុណ​ចំពោះការដែល វៀតណាម​ឯកភាព​ឲ្យ PCA បើក ការិយាល័យ​ប្រចាំ​នៅវៀតណាម៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top