ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួប​សន្ទនាជា​មួយ​រដ្ឋមន្ត្រីការ​ពារ​ជាតិ​អូស្រ្តាលី​


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការពារជាតិអូស្រ្តាលី

នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការ​ពារជាតិអូស្រ្តាលី លោកស្រី Marise Payne នាថ្ងៃទី២៤​ ខែសីហា ឆ្នាំ​២០១៧​ នាយក​រដ្ឋមន្រ្តីវៀតណាម​លោក Nguyen Xuan Phuc បានអះអា​ង​ថា រដ្ឋាភិបាល​វៀត​ណាម គាំទ្រ​ក្រសួង​ការពារ​ជាតិ នៃ​ប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហ​ប្រតិបត្តិការ​ថែមទៀត អភិវឌ្ឍន៍ជា​ក់ស្ដែងប្រកបដោយ​និរន្តរភាព​ ហើយសមស្របនឹងទំនាក់ទំនងដៃ​គូលើគ្រប់​ជ្រុងជ្រោយនា​បច្ចុប្បន្ន។ លោកបានអះអាងថា ​វៀត​ណាម​វាយ​តម្លៃខ្ពស់ចំពោះ​ជំហររបស់អូស្ត្រាលី ស្ដីពីបញ្ហានៅសមុ​ទ្រខាង​កើត ហើយ​ស្នើឲ្យប្រទេស​នេះបន្ត​មាន​សម្លេង​​យ៉ាងខ្លាំងក្លា​ក្នុងការដោះស្រាយជម្លោះនៅសមុទ្រខា​ងកើតដោយសន្តិវិ​ធី ដែល​ផ្អែកលើ​មូលដ្ឋាន​គោរព​ច្បាប់​​អន្តរជាតិ និ​ងសន្ធិសញ្ញាអង្គការសហប្រជាជាតិស្ដីពី​ច្បាប់សមុទ្រ UNCLOS) ឆ្នាំ ១​៩៨២ អនុវត្តយ៉ា​ងម៉ឹ​ងម៉ា​ត់​នូវសេចក្តីថ្លែងការណ៍ ស្តីអំពី​ការប្រតិបត្តិរបស់ភាគីទាក់ទិន​នានា នៅសមុទ្រខាងកើត (DOC) ឆ្ពោះទៅ​រកក្រម​ប្រតិបត្តិសំរា​ប់ភាគីនានា នៅសមុទ្រខាងកើត (COC)។
 
រីឯខ្លួន​វិញ រដ្ឋមន្ត្រី​ការពារជាតិអូស្រ្តាលី លោកស្រី Marise Payne បា​នឲ្យ​ដឹថា អូស្រ្តាលី​ត្រៀម​ខ្លួន​ជាស្រេច​ជួយ​ឧបត្ថម្ភ​​កងកម្លាំង​រក្សាសន្តិភាព អង្គការស​ហប្រជាជាតិ​របស់វៀត​ណាម នៅពេលមា​នសកម្មភាព​នៅអាហ្វ្រិក​ ហើយមាន​បំណងសហប្រតិបត្តិការជា​មួយវៀតណាម ប្រឆាំងភេរវកម្ម​នៅតំបន់ទៀតផង៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top