ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសវនាការជាមួយនាយក រដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Lee Nak-yeon


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសវនាការជាមួយនាយក
រដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Lee Nak-yeon 

 នាថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួល​ជួបស​វនាការ​ជាមួយ​នាយក​រដ្ឋមន្រ្តីកូរ៉េខាងត្បូង​លោក Lee Nak-yeon​ ដែលកំពុង​អញ្ជើញ​មកចូល​រួមគោរព​វិញ្ញាណក្ខ័ន្ធ​ប្រធាន​រដ្ឋវៀត​ណាម លោក Tran Dai Quang។

នៅ​ក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានថ្លែងអំណរ គុណយ៉ាង​ជ្រាលជ្រៅចំពោះការ​ដែលប្រធានា​ធិបតីកូរ៉េខាង​ត្បូងលោ​ក Moon Jae-in និងលោកជំទាវបានផ្ញើរសារទូ​រលេខចូលរួមរំលែកទុក្ខ ហើយនាយក ​រដ្ឋមន្រ្តី​លោក Lee Nak-yeon បានមកដល់វៀតណាមចូលរួ​មគោរពវិញ្ញាណក្ខ័ន្ធ ប្រធា​នរដ្ឋលោក​ Tran Dai Quang។​ លោក Nguyen Xuan Phuc បានសង្កត់ធ្ង​ន់ ថា នេះជាមនោ សញ្ចេ​តនានិង​ការគោរ​ពជា​ពិសេស​របស់​រដ្ឋាភិបាល​និង​ប្រជាជន កូរ៉េខាងត្បូងចំពោះវៀតណាម។ ​លោកនាយករដ្ឋមន្រ្តីវៀតណាមបានអះអាងថា ​រដ្ឋាភិបាល​និងប្រជា​ជនវៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយ​កូរ៉េខាងត្បូង ជំ​រុញទំ​នាក់​ទំនង​ភាព​ជាដៃគូ​សហប្រតិបតិ្តការ​យុទ្ធសាស្ត្ររវាងប្រទេសទាំង​ពីរឲ្យមាន​ការអភិវឌ្ឍ​យ៉ាងពេញ​លេញនិង​ស៊ីជំរៅពី​មួយថ្ងៃ​ទៅមួយថ្ងៃ​ ដើម្បីសម​ស្រប ទៅនឹងការយោគយល់រួមរបស់​ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពិសេស​គឺសេ​ចក្ដី ថ្លែង​ការណ៍​រួម​វៀត​ណាម-កូរ៉េ​ខាងត្បូងដែលត្រូវបានចុះហត្ថលេខាកាលពី​ខែ មីនាឆ្នាំ២០១៨កន្លងទៅ​ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top