ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំ នៃខេត្តក្រុងភាគខាងត្បូង


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងបណ្ដាថ្នាក់ដឹកនាំចូលរួមកិច្ចប្រជុំ (រូបថត៖ TTXVN)
 

 ថ្លែងរបាយការណ៍នៅកិច្ចប្រជុំនេះ រដ្ឋមន្រ្តីក្រសួងគមនាគមន៍ដឹកជញ្ជូន លោក Nguyen Van The បាន​អោយ​ដឹង​ថា​ នាបច្ចុប្ប​ន្ន តំបន់វាលសណ្ដ​ទន្លេ Cuu Long បានមា​នខ្សែផ្លូវ​ជាតិ​សំខាន់ៗ​តាម​រយៈ​បណ្ដោយ​និង​រយៈ​ទទឹង​ មា​ន ប្រព័ន្ធផ្លូវទឹក មានព្រលានយន្តហោះចំនួន​៤ ក៏ដូចជាកំពង់ផែនាវាចរ​ណ៍និង ស្ថានីយ៍​រថភ្លើង​នានា​ទៀត​ផង​។

នារ​សៀលថ្ងៃទី៥ ខែមេសា ឆ្នាំ​២០១៩ នៅទីក្រុង Can Tho ក្នុងឱកាសអញ្ជើញទៅចូល រួម​អំណរ​សាទ​រ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីរបស់ជនជាតិខ្មែរនៅតាមខេត្តក្រុងភាគខាងត្បូងនានា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំតំបន់វាលសណ្ដទន្លេ  Cuu Long អំពី​ស្ថាន​ភាព​អភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់នាពេលកន្លងទៅ។ អញ្ជើញចូលរួម​កិច្ច​ប្រ​ជុំ​នេះ​ក៏មាន​វត្តមាន​របស់​ឧបនាយករដ្ឋ​មន្រ្តីលោក Truong Hoa Binh និងប្រធានគណៈ​កម្មាធិការមជ្ឈឹមរណសិរ្ស​មាតុ​ភូមិ​លោក Tran Thanh​ Man។

​ថ្លែងរបាយការណ៍នៅកិច្ចប្រជុំនេះ រដ្ឋមន្រ្តីក្រសួងគមនាគមន៍ដឹកជញ្ជូន លោក Nguyen Van The បាន​អោយ​ដឹង​ថា​ នាបច្ចុប្បន្ន តំបន់វាលសណ្ដទន្លេ Cuu Long បាន​មាន​ខ្សែផ្លូវ​ជាតិ​សំខាន់ៗ​តាម​រយៈ​បណ្ដោយនិង​រយៈទទឹង​ មាន​ ប្រព័ន្ធផ្លូវទឹក មានព្រលាន​យន្តហោះចំនួន៤ ក៏ដូចជា​កំពង់ផែនាវាចរ​ណ៍និ​ង ស្ថានីយ៍​រថភ្លើង​នានា​ទៀត​ផង​។ ប៉ុន្តែ មានសំណង់មួយចំ​នួនដែលកំពុងស្ថិតនៅ ក្នុងដំណើរការ​វិនិ​យោគ ហើយ​ចាំបាច់​ត្រូវជំ​រុញការ​បណ្ដាក់​ទុនយ៉ាងខ្លាំង​ក្លាថែម ទៀត​ដើម្បី​អភិវឌ្ឍន៍​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនាគមន៍​ដោយ​ព្រមៗ​គ្នា។​ បន្ទាប់​ ពីស្ដាប់របាយការណ៍របស់រដ្ឋ​មន្រ្តី​លោក Nguyen Van The នាយក​រដ្ឋមន្រ្តីលោក Ng​uyen Xuan Phuc បាន​សំណូម​ពរ​អោយក្រសួង​គមនាគមន៍ដឹកជញ្ជូនត្រូវ ស​ម្រេចខ្សែផ្លូវហាយវៃ T​rung Luong – My Thuan នាដើ​មឆ្នាំ​២០២០​ ដើម្បី​ឆ្ពោះ ទៅរកកា​រកសាងខ្សែផ្លូ​វហាយ​វៃ Can Tho – Ca Mau។ លោកនាយក​រដ្ឋមន្រ្តី​ បាន​សង្កត់​ធ្ងន់​ថា៖

​“ខ្ញុំសូមបញ្ជាក់ជាមួយបណ្ដាសមមិត្តថា ក្រសួងគមនាគមន៍ដឹកជញ្ជូនលើក សំណើ​អ្វីៗ​ខ្លះគឺយើង​ខ្ញុំសុទ្ធតែដោះ​ស្រាយ​ទាំង​ស្រុង ហើយប្រការសំខាន់ឥឡូវ នេះគឺការរៀបចំអនុវត្ត។ តំបន់វាលសណ្ដទន្លេ Cuu Long ត្រូវ​អភិវឌ្ឍន៍​​ប្រព័ន្ធ​ ផ្លូ​វគមនាគមន៍ទាំង៥ រួម​ទាំងផ្លូវដែ​កទៀតផង។ ​ប្រសិនបើមិន​ធ្វើបា​ន​ដូច្នេះទេ គឺ​គមនាគមន៍​​មិនអាច​អភិវឌ្ឍន៍បានឡើយ។ នេះគឺ​ជាបំណងប្រាថ្នាត្រឹមត្រូវរបស់ ប្រជាជនទាំ​ង​២០លាននាក់​នៅតំបន់​នេះ។ ចំពោះការតភ្ជាប់ខេត្តក្រុងភាគខាង លិចនិងភាគខាងកើតជាមួយទីក្រុងហូជីមិញនោះ គឺ​យើង​ខ្ញុំ​នឹងរៀបចំកិច្ចប្រជុំ តភ្ជាប់ខេត្តក្រុងនៅតំបន់វាលសណ្ដទន្លេ Cuu Long ជាមួយទីក្រុងហូជីមិញនា ពេល​ខាង​មុខ”។

នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៅតាមខេត្តក្រុងនានាក្នុងតំបន់ បានស្នើ អោយ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ ជួយឧបត្ថម្ភតំបន់ក្នុងការអភិវឌ្ឍវិស័យឧស្សា ហកម្មនិងសេវាកម្ម ដោយ​ជំនួស​អោយ​ការ​ពឹង​ផ្អែក​លើ​ផលិតកម្ម​កសិកម្ម​តែ​ប៉ុណ្ណោះ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top