ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក


 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ លោក Keith Williams ប្រធានក្រុមប្រឹក្សា USABC និងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Underwriter  Laboratories (រូបថត៖ TTXVN)
 

នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ លោក Keith Williams ប្រធានក្រុមប្រឹក្សា USABC និង​ជា​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​ក្រុម​ហ៊ុន Underwriter  Laboratories (UL) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
 
នៅក្នុងជំនួ​ប​នេះ លោក Nguyen Xuan Phuc បានអះអាង​ថាវៀត​ណាម តែង​តែចាត់​ទុក​សហរដ្ឋ​អាមេរិក​ជាដៃ​គូ​សំខាន់​មួយក្នុងចំណោមដៃគូយុទ្ធសាស្ត្រសំខាន់ៗក្នុងវិស័យជាច្រើន។ គោលដៅរបស់ប្រ​ទេស​វៀត​ណាម គឺធ្វើឱ្យមាន​តុល្យភាពក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ នាពេលខាងមុខ ជាពិសេសឆ្នាំ ២០២០ ដែល​មានសារៈសំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគី លោកនាយករដ្ឋមន្រ្តីវៀតណាម មានគោលបំណង​ចង់ឲ្យ​ភាគី​ទាំង​ពីរ នឹងបន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃ​គូគ្រប់ជ្រុងជ្រោយ ព្រមទាំងប​ង្កើត​សន្ទុះ​ក្នុងការដំឡើងទំនាក់ទំនងទៅដល់កំព​ស់ថ្មី ក្នុងឱកាសឆ្ពោះទៅរៀបចំពិធីរំលឹកខួបលើ​ក​ទី ២៥ នៃការ​បង្កើត​ទំនាក់ទំនងការទូតរវាងប្រទេ​សទាំង​ពីរផងដែរ។
 
ក្នុងឱកាស​នេះ លោក Keith Williams បានលើក​ច្បាស់​ថា​វៀត​ណាម​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​អភិវឌ្ឍន៍​ដែល​ទទួល​បាននូវសមិទ្ធិផលជាច្រើន ប៉ុន្តែជាក់ស្តែងបំផុតគឺវៀតណាមត្រូវ​បានជ្រើស​តាំងជា​សមាជិក​មិន​អចិន្រ្តៃយ៍​នៃក្រុម​ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ​និងជាប្រធានអាស៊ានឆ្នាំ២០១០ ផង​ដែរ។ ​លោកក៏ សង្ឃឹមថា ​USABC នឹងរួមដំណើរនិងជួយគាំទ្រវៀតណាម​ក្នុង​ការបង្កើនការនាំ  ចេញ​បន្ថែម​ទៀត​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top