ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេច តេជោ ហ៊ុនសែន


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន
 

ក្នុង​ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួម “វេទិកាខ្សែក្រវ៉ាត់និងផ្លូវ លើកទី២ សម្រាប់​កិច្ច​សហប្រតិ​បត្តិការ​អន្តរជាតិ​» (BRF) នាព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ នៅរដ្ឋធានីប៉េកាំង (នៃប្រទេសចិន) នាយករដ្ឋមន្ត្រី វៀត​ណាម​ លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន។

ក្នុងជំនួប​នេះ  នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជូនពរសម្តេច តេជោ ហ៊ុនសែន និងប្រ​ជាជនកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់កម្ពុជា។ នាយក​រដ្ឋមន្ត្រី​ទាំងពីរ​រូបបាន​សម្តែង​នូវការ​ពេញ​ចិត្ត ចំពោះការអភិវឌ្ឍយ៉ាងល្អប្រសើនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយបាន​ឯកភាព​គ្នាបន្ត​អនុវត្ត​កិច្ចព្រមព្រៀងជាន់ខ្ពស់ ឆ្នាំ ២០១៩ តាមរយៈបង្កើនដំណើរទស្សនកិច្ចនិងការ ជួបប្រាស្រ័យជាន់​ខ្ពស់ ​ជាពិសេស គឺរក្សាយន្តការសហប្រតិបត្តិ​ការទ្វេភាគីឲ្យបាន ទៀងទាត់ផង​ដែរ​។ នាយក​រដ្ឋមន្ត្រី​ទាំងពីរ​រូបក៏បា​ន​ផ្លាស់ប្តូរបញ្ហាសំខាន់ជា​ច្រើន នៅក្នុងទំនាក់ទំនងរបស់ប្រទេស​ទាំងពីរនា​ពេល​បច្ចុប្បន្ន​នេះទៀត​ផង​៕ ​
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​


top