ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ធ្វើការជាមួយវិនិយោគិននៅ Phu Quoc ខេត្ត Kien Giang


នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ធ្វើការ
ជាមួយសម្ព័ន្ធក្រុមហ៊ុន Sun Group (Vũ Dũng/VOV))

នាល្ងាចថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៧ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ព្រមទាំងគណៈ​ប្រតិភូ​រដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត Kien Giang (ភាគខាងត្បួងវៀតណាម) មានជំនួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុន Sun Group ដែលជាអ្នកវិនិយោគមួយកំពុងមានគមរោងការវិនិយោគធំជាច្រើននៅកោះ Phu Quoc​ ។​ នៅ​ទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាល​ជានិច្ចកាល​បង្កលក្ខណៈងាយ​ស្រួ្លសម្រាប់សហគ្រាស និងវិនិយោគិន​ដើម្បី​អនុវត្ត​បណ្ដាគម្រោងការណ៍វិនិយោគ ធ្វើអាជីវកម្មនៅ​វៀត​ណាម​ ។នាយក​រដ្ឋ​មន្រ្តី​មានក្ដីសង្ឃឹមថាសម្ព័ន្ធក្រុមហ៊ុន Sun​Group នឹងបន្តទទួល​បាន​ជោគ​ជ័យថ្មីជាច្រើននិងរួម​ចំណែកដល់ការអនុវត្តគោលដៅនាំទេសចរណ៍វៀតណាម​ក្លាយទៅជាវិស័យមុខព្រួញរបស់ប្រទេស​ជាតិ​។

នាថ្ងៃទីដដែល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និង តំណាងក្រសួង ស្ថាប័នមជ្ឈឹមបាន​ជួប​​ធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kien Giang។ អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan​​ Phuc បានឲ្យដឹងថា រូបសណ្ឋានមណ្ឌលរដ្ឋបាលសេដ្ឋកិច្ចពិសេស Phu Quoc នៅខេត្ត Kien Giang កំពុងស្ថិតនៅក្នុងដំណាក់កាលកសាងច្បាប់ យន្តការ គោលនយោបាយ ប៉ុន្តែដោយមានសក្ដានុពលនិងស្ថានភាពជាក់​ស្ដែងរបស់ខ្លួន Phu Quoc ត្រូវជារូបសណ្ឋាននាំមុខគេក្នុងមណ្ឌលរដ្ឋបាលសេដ្ឋកិច្ចពិសេសទាំងបីរបស់​វៀត​​ណាម៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


top