ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាម-កម្ពុជា-ឡាវ ជួបពិភាក្សាការងារ សំដៅអនុវត្តសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំរវាងប្រមុខនៃបក្សទាំងបី

ថ្នាក់ដឹកនាំទាំងបីរូបបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីការពារសន្តិសុខតាមព្រំដែន និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។
នាយករដ្ឋមន្ត្រីវៀតណាមកម្ពុជា និងឡាវ អញ្ជើញជួបប្រជុំគ្នាសំដៅអនុវត្តសេចក្តីសន្និដ្ឋាននៃជំនួបរវាងប្រមុខបក្សទាំងបី (រូបថត៖ VOV)

នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលជាប្រចាំរវាងថ្នាក់ដឹកនាំនៃបក្សទាំងបី វៀតណាម - កម្ពុជា - ឡាវ នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញ ជិញបានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីឡាវ លោក  លោក សនសៃ ស៊ីផានដន ដើម្បីស្វែងយល់ឱ្យបានហ្មត់ចត់នូវខ្លឹមសារនៃកិច្ចព្រមព្រៀងក្នុងសេចក្តីសន្និដ្ឋាន នៃកិច្ចប្រជុំកំពូលប្រចាំរវាងថ្នាក់ដឹកនាំនៃបក្សទាំងបី។

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងបីរូបបានអះអាងថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងប្រទេសទាំងបី ក្នុងការធានាសន្តិសុខជាតិ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ; រក្សារាល់កិច្ចប្រជុំជាន់ខ្ពស់ជាប្រចាំ និងទំនាក់ទំនងលើគ្រប់បណ្តាញ បង្កើនកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន; អនុវត្តរាល់យន្តការ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព បង្កើនការចែករំលែកព័ត៌មាន ទស្សនៈ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងចំណោមក្រសួង និងវិស័យនានា។

ថ្នាក់ដឹកនាំទាំងបីរូបបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីការពារសន្តិសុខតាមព្រំដែន និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។

នាយករដ្ឋមន្ត្រីទាំងបីរូបក៏បានឯកភាពបន្តមានគោលនយោបាយ និងវិធានការដើម្បីសម្រួល និងជំរុញពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត; ពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងបី។ ថ្នាក់ដឹកនាំទាំងបីរូបក៏បានពិភាក្សាអំពីបញ្ហាតំបន់ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក៕


top