ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ កម្មាភិបាល​ការ​ទូត​ត្រូវ​ជា​បេសកជន​វប្បធម៌​និង​សេដ្ឋកិច្ច​

ជួបសំណេះ​សំណាល​ជាមួយកម្មាភិបាល បុគ្គលិកនៅទីនេះ ​លោក នាយករដ្ឋមន្រ្តីបានសំ​ដែង​គោល​បំណង​ថា កម្មាភិបាល​ បុគ្គលិកទាំងអស់នៃ ​ក្រសួងការបរទេសបន្តឧស្សាហ៍​ព្យាយាម​ថែមទៀត​ រួមវិភាគទានទៅក្នុ​ងការ អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមកិច្ច សន្តិសុខការពារជាតិរប​ស់ប្រទេស​ជាតិ​ក្នុង​ឆ្នាំ​២០១៨។


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (កណ្ដាល) និងបណ្ដាថ្នាក់ដឹកនាំ កម្មាភិបាលស្នូលនៃក្រសួងការបរទេស (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី២៦ ​ខែកុម្ភៈ ឆ្នាំ​២០១៨ នៅរដ្ឋធា​នីហាណូយ​ នាយករដ្ឋមន្រ្តីវៀតណា​ម​ លោក Nguyen Xuan Phuc បាន​បំពេញដំណើរ​ទស្សនកិច្ច​នៅទីស្នាក់ការ​ថ្មីរបស់ក្រសួង​ ការបរទេស។ ជួបសំណេះសំណាល​ជាមួយ​កម្មាភិបាល​ បុគ្គ​លិកនៅទីនេះ លោក នាយក​រដ្ឋម​ន្រ្តីបានសំដែងគោលបំ​ណង​ថា កម្មាភិបាល បុគ្គលិក​ទាំង​អស់​នៃ ក្រ​សួងការបរទេសបន្តឧស្សាហ៍ព្យា​យាម​ ថែមទៀត​​រួមវិភាគ​ទាន​ទៅក្នុង​ការ អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កិច្ច សន្តិ​សុខការពារជាតិ​រ​បស់ប្រទេសជា​តិក្នុង​ឆ្នាំ ២០១៨។ រួមជាមួយ​គ្នានោះគឺ ​លើកកំពស់​ថែមទៀត​នូវប្រសិទ្ធ​ភាព​សកម្មភា​ព​ កិច្ចការបរទេ​ស រក្សារឹងមាំបរិយាកាសសន្តិភាព​ គោលមាគ៌ាកិ​ច្ចកា​របរទេស ដោយ​សន្តិភាព​ ឯករាជ្យ ធ្វើម្ចាស់ដោ​យខ្លួនឯង ខិតខំប្រឹងប្រែងដោះស្រាយ​ជម្លោះនៅ​ សមុទ្រ​ខាង​កើត។​ នាយក​រដ្ឋមន្រ្តី​លោក​ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា កម្មាភិ​បាល ​ការទូត​ម្នាក់ៗ​ត្រូវជា​អ្នកនាំសារ​វប្បធម៌​និង​សេដ្ឋកិច្ច​មួយរូប​៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top