នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ស្ដាំ)ទទួលជួបសន្ទនាជាមួយ
ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា Kyaw Soe Win
នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយអញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា Kyaw Soe Win ក្នុងឱកាសទើបនឹងបានទទួលបេសកកម្មនៅវៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសំដែងគោលបំណងថា ក្នុងអាណត្តិបេសកកម្មនេះ លោកឯកអគ្គរដ្ឋទូតបន្តរួមវិភាគទានទៅក្នុងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជំរុញគំរោងការណ៍វិនិយោគនិងពាណិជ្ជកម្មរវាងភាគីទាំងពីរ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Kyaw Soe Win បានឲ្យដឹងថា វៀតណាមជាប្រទេសដែលមានឧត្តមភាពលើវិស័យផលិតកម្មកសិកម្ម ហេតុនេះហើយមីយ៉ាន់ម៉ាមានគោលបំណងថា វៀតណាមបន្តសហប្រតិបតិ្តការនិងចែករំលែកបទពិសោធន៍ ដើម្បីជួយមីយ៉ាន់ម៉ាអភិវឌ្ឍន៍ថែមទៀតក្នុងវិស័យនេះ។លោកឯកអគ្គរដ្ឋទូតមានគោលបំណងថាទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងឯកអគ្គរដ្ឋទូតកាតា Mohamed Ismail Al Emadi
នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏បានអញ្ជើញទទួលជួបសន្ទនាជាមូយឯកអគ្គរដ្ឋទូតកាតាប្រចាំនៅវៀតណាមលោក Mohamed Ismail Al Emadi។ នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Mohamed Ismail Al Emadi បានសំដែងក្ដីសង្ឃឹមថាទំនាក់ទំនងវិនិយោគរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេលខាងមុខ៕
តាម VOV5- វិទ្យុសម្លេងវៀតណាម