ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំរដ្ឋាភិបាលស្តីពីការដោះស្រាយបញ្ហាលំបាកសម្រាប់ផ្នែកស្ករអំពៅ

លោកនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា វៀតណាមកំពុងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងពិភពលោក ដូច្នេះបញ្ហាត្រូវដាក់ចេញ នោះគឺការយល់ដឹងច្បាស់ពីបញ្ហាប្រឈមទាំងនេះ ពោលគឺ ធ្វើយ៉ាងម៉េចដើម្បីផលិតកម្មត្រូវតភ្ជាប់ជាមួយទីផ្សារផង។ 
 

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថតៈ TTXVN)


អញ្ជើញថ្លែងក្នុងអង្គប្រជុំប្រចាំរដ្ឋាភិបាលដែលបារព្ធធ្វើឡើង នាព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាង ថា៖ រដ្ឋាភិបាលមានការប្តេជ្ញាចិត្តនិងមានដំណោះស្រាយ ដើម្បីជួយឧបត្ថម្ភផ្នែកស្ករអំពៅ ដើម្បីរៀបចំរចនាសម្ព័ន្ធ និងរៀបចំផលិតកម្មឡើងវិញ ប៉ុន្តែរដ្ឋមិនឧបត្ថម្ភធនដល់ផ្នែកស្ករអំពៅទេ ថែមទាំងតម្រូវឱ្យវិស័យនេះអោយមានការប្រកួតប្រជែងដោយស្មើភាពក្នុងបរិបទនៃការធ្វើសមាហរណកម្ម អន្តរជាតិទៀតផង។ លោកនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា វៀតណាមកំពុងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងពិភពលោក ដូច្នេះបញ្ហាត្រូវដាក់ចេញនោះគឺការយល់ដឹងច្បាស់ពីបញ្ហាប្រឈមទាំងនេះ ពោលគឺធ្វើយ៉ាងម៉េចដើម្បីផលិតកម្មត្រូវតភ្ជាប់ជាមួយទីផ្សារផង។  គោលដៅរបស់ផ្នែកស្ករអំពៅរបស់វៀតណាមគឺត្រៀមខ្លួនជាស្រេចចូលរួមការប្រកួតប្រជែង ប្រកបដោយជោគជ័យផង។ លោកនាយករដ្ឋមន្រ្តីក៏បានឯកភាពជាមួយអនុសាសន៍របស់សមាគមស្ករអំពៅវៀតណាម ក្នុងការចាត់តាំងអាជ្ញាធរមានសមត្ថកិច្ចឱ្យមានវិធានការ ដើម្បីការពារការធ្វើពាណិជ្ជកម្មមិនផ្ទុយនឹងបទបញ្ញត្តិអន្តរជាតិ ជាពិសេសប្រឆាំងនឹងការលក់បង្ខូចតម្លៃលើស្ករសរាវនិងទំនិញមួយចំនួនទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top