ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយប្រធានសភាជាន់ទាបជប៉ុន


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ស្ដាំ) និងប្រធានសភាជាន់ទាបជប៉ុន
លោក Oshima Tadamori (រូបថត៖TTXVN)

នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នៅរដ្ឋធានីតូក្យូ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយប្រធានសភាជាន់ទាបជប៉ុនលោក Oshima Tadamori។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ពិសេសដល់ការជំរុញទំនាក់ទំនងសហប្រតិបត្តិដ៏ស្មោះសរ ជាក់ស្ដែងនិងលើគ្រប់វិស័យជាមួយជប៉ុន ហើយចាត់ទុកនេះជាអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេស។នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ស្នើឲ្យសភាជាន់ទាបជប៉ុន បន្តជំរុញការ ជួប​ប្រាស្រ័យ ផ្លាស់ប្ដូរបទពិសោធន៍រវាងរដ្ឋសភានៃប្រទេសទាំងពីរ គាំទ្ររដ្ឋាភិបាលជប៉ុនបន្តផ្ដល់ជំនួយឧបត្ថម្ភ ODA សំរាប់វៀតណាម ព្រមទាំងគាំទ្រគោលជំហររបស់អាស៊ាននិងវៀតណាមស្ដីពីបញ្ហាសមុទ្រខាងកើតផងដែរ។

រីឯខ្លួនវិញ ប្រធានសភាជាន់ទាបលោក Oshima Tadamori បានអះអាងលើការគោរពទំនាក់ទំនងជាមួយ​វៀត​ណាម​ ហើយមានគោលបំណងជំរុញទំនាក់ ទំនងរវាងប្រទេសទាំងពីរឲ្យអភិវឌ្ឍន៍កាន់តែខ្លាំងក្លាលើគ្រប់វិស័យ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top