ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំ ខេត្ត Lang Son


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅឯកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំខេត្ត Son La 
 

ថ្លែង​នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន​ស្នើឱ្យ​មូលដ្ឋាន​ត្រូវធ្វើឱ្យ​បាន​ប្រសើរ​ជាង​ ដ​ល់ការធានាចរាចរណ៍និងការលុបបំបាត់ពន្ធគយ ​ដើម្បីបង្កលក្ខណៈ​ងាយស្រួល​បំផុត​សម្រាប់​ទំនិញ​កសិកម្ម​ រុក្ខាប្រមាញ់និងនេសាទនៅក្នុងតំបន់នានានៃទូទាំងប្រ​ទេស ដែលនាំចេញទៅប្រទេសចិន។

បន្ទាប់ពីចូល​រួមសន្និសីទពន្លឿនការវិនិយោគនោះ នារសៀលថ្ងៃទី ៣០ ខែកញ្ញាលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ​បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Lang Son ស្តីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម​នៅទូទាំង​ខេត្ត និងផ្តល់អនុសាសន៍បញ្ជាណែនាំចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធខេត្តសំខាន់ៗមួយចំនួន។

ថ្លែងនៅក្នុង​ជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឱ្យ​មូលដ្ឋាន​ត្រូវ​ធ្វើឱ្យ​បាន​ប្រសើរ​ជាង​ ដល់​ការធានាចរាចរណ៍និងការលុបបំបាត់ពន្ធគយ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួលបំ​ផុត​សម្រាប់​ទំនិញ​កសិក​​ម្ម​ រុក្ខាប្រមាញ់និងនេសាទនៅក្នុងតំបន់​នានានៃទូទាំង​ប្រទេស​ដែលនាំ​ចេញទៅប្រទេស​ចិន​។ លោកនាយក​រដ្ឋមន្រ្តីបានស្នើឱ្យខេត្ត Lang Son បំពេញល្អចំពោះការអភិក្រមទីផ្សារ ជាពិសេសសម្រាប់​ខេត្តក្វាង​ស៊ីនិងខេត្តយូណាននៃប្រទេសចិន ក្នុងទំហំធំធេងនិងតម្រូវការចាំបាច់ សំដៅពង្រីកទី​ផ្សារសម្រាប់​ទំនិញ​ក្នុង​ស្រុកផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top