ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមកម្មវិធីបុណ្យតេតជួបជុំដោយសុខដុមនៅខេត្ត Vinh Long


 លោកនាយករដ្ឋមន្រ្តីបានប្រគល់ផ្ទះចំនួន ១០០ ខ្នង ជូនដល់ប្រជាជនក្រីក្រនៅខេត្ត Vinh Long (រូបថតៈ VGP Quang Hieu) 
 

នាថ្ងៃទី​១៤ ខែមករា ឆ្នាំ២០២០ នៅទីក្រុង Vung Liem (នៃស្រុក Vung Liem ខេត្ត Vinh Long) លោក​នាយក​រដ្ឋ​មន្រ្តី​ Nguyen Xuan Phuc បានអញ្ជើញចូលរួមកម្មវិធី  “បុណ្យតេតជួបជុំដោយសុខដុម” “បុណ្យ​តេត​សម្រាប់​ជន​ក្រីក្រនិង​ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ” និទាឃរដូវ ឆ្នាំជូត ទោស័ក ២០២០។ 

“បុណ្យតេត​ជួបជុំដោយសុខដុម” គឺជាគំនិត​ផ្តួចផ្តើម​របស់​សហភាព​ពលករ​វៀត​ណាម ដែលត្រូវបាន​រៀបចំ​ឡើង​​ជារៀង​រាល់ឆ្នាំ ដើម្បីថែរក្សាបុណ្យតេតជូនសមាជិកសហជីពនិងកម្មករ។ ចលនា “បុណ្យតេត​សម្រាប់​​ជន​​ក្រីក្រនិងជនរងគ្រោះដោយជាតិគីមី ពុល ពណ៌លឿងទុំ” ដែលបានរៀប​ចំឡើង​ដោយ​មជ្ឈឹម​សមាគម​​កាក​បាទក្រហមវៀត ណាម បានរួមចំណែកនាំមកនូវបរិយាកាសសប្បាយរីករាយ ប្រ​កប​ដោយ​ភាព​សុខ​ ដុមនិង​ភាពកក់ក្តៅរបស់​និទាឃរដូវ​ដែល​បាន​មក​ដល់​ជាមួយគ្រួសារ​មាន​ស្ថាន​ភាព​លំបាក​។
 
អញ្ជើញ​ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើអោយខេត្ត Vinh Long និង​សហភាព​ពលក​រ​វៀតណាម ត្រូវត្រៀមប្រភពជំនួយ ដើម្បីថែទាំដល់កម្មករ​នៅតំបន់​ឧស្សាហកម្ម​និង​រោង​ចក្រ​ធំៗ​។ ជាពិសេស ម្ចាស់អាជីវកម្មត្រូវយកចិត្តតទុកដាក់បន្ថែមទៀត លើជីវភាព​ខាង​សម្ភារៈ​ក៏ដូច​ជាខាង​ស្មារតី​របស់​និយោជិក​ ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តីបានប្រគល់ផ្ទះចំនួន ១០០ ខ្នង ជូនដល់​ប្រជាជន​ក្រីក្រនៅខេត្ត ​Vinh Long៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top