ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទៅទស្សនាសកលវិទ្យាល័យជាតិអូស្ត្រាលីនិងជួបសំណេះសំណាលជាមួយអាណិកជន


នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិចំពោះមុខគ្រូបង្រៀន
និងនិស្សិតនៃសកលវិទ្យាល័យជាតិអូស្ត្រាលី

ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តី​វៀត​ណាម​ លោក Nguyen Xuan Phuc បានទៅទស្សនានិងជួបប្រាស្រ័យជាមួយគ្រូបង្រៀននិងនិស្សិតនៃ​សកល​វិទ្យាល័យ​ជាតិអូស្ត្រាលី (ANU) ដែលស្ថិតក្នុងចំណោមសកលវិទ្យាល័យស្រាវជ្រាវល្អបំផុតទាំង១០លើពិភពលោក។

ស្ដីពីយថាទស្សន៍សហប្រតិបតិ្តការលើវិស័យអប់រំរវាងប្រទេសទាំងពីរ លោកនាយករដ្ឋមន្រ្តីអះអាងថា៖

“ខ្ញុំមានគោលបំណងថា សកលវិទ្យាល័យជាតិអូស្ត្រាលី បន្តបើកទូលាយការតភ្ជាប់ជាមួយមូលដ្ឋានអប់រំបណ្ដុះបណ្ដាល​នៃវៀតណាម។ យើងខ្ញុំត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលដើម្បី ANU និងសកលវិទ្យាល័យផ្សេងៗរបស់អូស្ត្រាលីជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាមួយវៀតណាម។ ក្រសួងអប់រំនិងបណ្ដុះបណ្ដាល​វៀត​ណាម និងអូស្ត្រាលីនឹងចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងដំ​ណាក់​កាល២០១៨-២០២៣ ដើម្បីនាំកិច្ចសហប្រតិបត្តិទ្វេភាគីកាន់តែស៊ីជំរៅនិងប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃ​ទៅមួយថ្ងៃ”។

ក្រោយពីដំណើរទស្សនកិច្ចនៅ ANU នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានទៅជួបសំណេះសំណាលជាមួយ​​កម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម និងតំណាងសហគមន៍ជនវៀតណាមនៅអូស្ត្រាលី។ លោកនាយក​រដ្ឋមន្រ្តីសម្ដែងគោលបំណងថា សហគមន៍ជនរួមជាតិវៀតណាមនៅអូស្ត្រាលីបន្តស្រឡាញ់ សាមគ្គីនិង​ជួយ​ឧបត្ថម្ភគ្នាទៅវិញទៅមក ហើយរួមចិត្តឆ្ពោះទៅមាតុប្រទេស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម



top