ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយអាណិកជនវៀតណាម នៅខេត្តសៀមរាប

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៣នៃគណៈកម្មាធិការទន្លេមេគង្គអន្តរជាតិ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានជួបសំណេះសំណាលជាមួយតំណាង​សហគមន៍​ជន​កម្ពុជាមានដើមកំណើតវៀតណាម នៅខេត្តសៀមរាប។

 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិក្នុងជំនួបនេះ

លោកនាយករដ្ឋមន្រ្តីបានជូនពរសហគមន៍ជនកម្ពុជាដើមកំណើតវៀតណាមទាំងមូល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកម្ពុជា ព្រមទាំងអះអាងថា បក្ស និងរដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងទុកមនោសញ្ចេតនា ពិសេសចំពោះអាណិកជនវៀតណាមនៅឯបរទេសនិយាយរួម និងនៅកម្ពុជានិយាយដោយ​ឡែក​។ លោក Nguyen Xuan Phuc បានស្នើឲ្យស្ថាប័នតំណាងវៀតណាមប្រចាំកម្ពុជានិងអាជីវករ ពាណិជ្ជករវៀតណាមនៅកម្ពុជា ជួយឧបត្ថម្ភសហគមន៍ជនកម្ពុជាដើមកំណើតវៀតណាមក្នុងជីវភាពរស់នៅ រួមចំណែកលើកកំពស់ឋានៈនិងកិត្យានុភាពរបស់ជនកម្ពុជាដើមកំណើតវៀតណាម។ លោក នាយករដ្ឋមន្រ្តីក៏ស្នើឲ្យប្រជាអាណិកជនគោរពច្បាប់កម្ពុជា បន្តរួមវិភាគទានកសាងព្រះរាជាណាចក្រកម្ពុជាប្រកបដោយសម្បូររុង​រឿង​ ព្រមទាំងរក្សាភាសាវៀតណាម អត្តសញ្ញាណនិងវប្បធម៌ប្រពៃណីវៀតណាម ផងដែរ។

ក្នុងឱកាសនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជូនអំណោយចំពោះគ្រួសារជនកម្ពុជាដើមកំណើតវៀតណាមក្រីក្រនិងមានជីវភាពរស់នៅលំបាក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top