ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអតីតអ្នកជំនាញការដែលជួយឧបត្ថម្ភបដិវត្តន៍កម្ពុជា


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (នៅកណ្ដាល)
ជាមួយអតីតអ្នកជំនាញការវៀតណាមដែលបានជួយឧបត្ថម្ភបដិវត្តន៍កម្ពុជា (រូបថត៖ dantri)

នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយគណៈកម្មការទាក់ទងអតីតអ្នកជំនាញការវៀតណាមដែលជួយឧបត្ថម្ភបដិវត្តន៍កម្ពុជា។ លោកនាយករដ្ឋមន្រ្តីអះអាងថា បក្ស រដ្ឋ វាយតំលៃខ្ពស់ចំពោះការរួមវិភាគទានដ៏ធំធេងរបស់អ្នកជំនាញការវៀតណាម ដែលជួយឧបត្ថម្ភបដិវត្តន៍កម្ពុជា ពិសេសគឺក្នុងដំណាក់កាលលំបាកលំបិនបំផុត ក្រោយពីគ្រោះប្រល័យពូជសាសន៍ ក៏ដូចជាការរួមវិភាគទានក្នុងការរឹតបន្តឹងទំនាក់ទំនងដ៏ជិតស្និទ្ធវៀតណាម-កម្ពុជា។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc សង្កត់ធ្ងន់ថា ការជួយឧបត្ថម្ភរបស់វៀតណាមចំពោះកម្ពុជាតាំងពីមុនមកគឺស្មោះស​និង​មានការទទួលខុសត្រូវ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top