រដ្ឋាភិបាលមានគោលបំណងចង់ផ្ទៀងស្ដាប់យោបល់ របស់រណសិរ្សមាតុភូមិវៀតណាម ចំពោះការងារគ្រប់គ្រង ប្រតិបត្តិ របស់រដ្ឋាភិបាល ដើម្បីរដ្ឋាភិបាលបម្រើប្រជាជនឲ្យបានល្អជាង។
អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការជាមួយរណសិរ្សមាតុភូមិនាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តី វៀតណាម លោក Nguyen Xuan Phuc បានលើកច្បាស់ថា កិច្ចសហការរវាងស្ថាប័នទាំងពីរគឺសំខាន់ណាស់ ដើម្បីបម្រើប្រជាជនឲ្យបានល្អជាង។ លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា ដោយតួនាទីឃ្លាំមើលរបស់ខ្លួនគឺរណសិរ្សមាតុភូមិវៀតណាម នឹងផ្ដល់យោបល់ជាមួយ រដ្ឋាភិបាលស្ដីពីទស្សនៈ វិធីសាស្ត្រប្រតិបត្តិ លទ្ធផលអនុវត្តន៍ភារកិច្ចរបស់រដ្ឋាភិបាល ពិសេសគឺបញ្ហានៅសេសសល់ ដើម្បីរដ្ឋាភិបាលខិតមកជិតប្រជាជនជាង ដោះស្រាយទាន់ពេលវេលានិងឆ្លើយតបតាមបំណងប្រាថ្នាដ៏ត្រឹមត្រូវរបស់ប្រជាជន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម