ព័ត៌មាន

នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម


 ទិដ្ឋភាពនៃជំនួបពិភាក្សារវាង លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកនាយករដ្ឋមន្រ្តី Thongloun Sisoulith
 

នារសៀល​ថ្ងៃទី៣ ខែតុលា ឆ្នាំ​២០១៩ នេះ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith និងលោកជំទាវ រួមទាំង​គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលឡាវ បានបញ្ចប់ប្រកប​ដោយ​ជោគ​ជ័យ​នូវ​ដំណើរ​ទស្សន​ជាផ្លូវ​ការ​នៅ ​វៀត​ណាម ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១៩ តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាម  លោក​ Nguyen Xuan Phuc និងលោកជំទាវផងដែរ។​

ក្នុង​ដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្រ្តី Thongloun Sisoulith បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​ទទួល​បដិសណ្ឋារ​កិច្ច​ជាផ្លូវការ, ចូលរួមបណ្តាជំនួបពិភាក្សា និងពិធីជប់លៀង រៀបចំឡើងដោយ លោកនាយក​រដ្ឋ​មន្រ្តី​ Nguyen Xuan Phuc ផង ដែរ។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីឡាវ បាន​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរ​ ស​ម ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណា​ម លោក Nguyen Phu Tr​ong ជួបសវនាការ​ជាមួយ​ប្រធាន​រដ្ឋសភា​ លោ​ក​ស្រី Nguyen Thi Kim Ng​an; ចូលដាក់​ផ្កានិង​គោរព​វិញ្ញាណក្ខ័ន្ធ​លោក​ប្រធាន​ហូជីមិញ​នៅវិមាន​តម្កល់​សព​ រួមទាំងបំពេញទស្សនកិច្ចការងារតាមមូលដ្ឋា​នសេដ្ឋកិច្ច និងវប្បធម៌មួយចំនួននៅទី​ក្រុង  Da Nang ផង​ដែរ។
 
នៅឯបណ្តា​ជំនួប ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឯកភាព រក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ប្រកប​ដោយ​ប្រសិទ្ធភាព។ ភាគីទាំងពីរបានឯកភាព លើកទឹកចិត្តអោយក្រសួង ស្ថាប័ននៃប្រទេសទាំងពីរ បើក​​ទូលាយ​កិច្ចសហប្រតិបត្តិការ ក៏ដូចជាជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម​នៃប្រទេស​នីមួយៗ​។
 
ទន្ទឹមជាមួយគ្នានេះ​ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងការតភ្ជាប់ផលិតផលទេសចរណ៍ឱ្យបានច្រើនបំផុត ជាពិសេស រវាងបណ្តាខេត្តជាប់ព្រំដែន​ភាគខាង​ត្បូងនៃប្រទេស​ឡាវនិង​ភាគ​កណ្តាល​ប្រទេស​វៀត​ណាម តែ​ម្តង​។ ភា​គីទាំងពីរបានអះអាងពីសារៈសំខាន់នៃការរក្សាសន្តិភាព ការយ​កច្បាប់ជាធំ ក៏ដូចជា ធា​នាសុវត្ថ​ភាព​នាវាចរណ៍​និង​អាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះនៅសមុទ្រខាង​កើតដោយសន្តិវិធី ឈរលើមូល​ដ្ឋាន​​នៃច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការស​ហប្រជាជាតិស្តីពីច្បា​ប់សមុទ្រ ឆ្នាំ ១៩៨២  (UNCLOS ១៩៨២)​ ផងដែរ។

ក្នុងឱកាសនេះ នាយករដ្ឋមន្រ្តី​ទាំងពីរ​បាន​ធ្វើ​ជាសាក្សី​ក្នុង​ពិធី​ចុះហត្ថ​លេខានិង​ផ្លាស់​ប្តូរនូវ​ឯក​សារ​សហប្រតិ​បត្តិការ​ចំនួន​ ៨ ច្បាប់ លើវិស័យសេដ្ឋកិច្ច វិនិយោគ អប់រំ ហិ​រញ្ញវត្ថុ ធនាគារ ថាមពល និងអា​កាស​ចរណ៍។
 
មុនពេល​ចាកចេញពីវៀតណាម នាព្រឹកថ្ងៃទី ៣ ខែតុលានាយករដ្ឋមន្ត្រីឡាវ និងគ​ណៈ​ប្រតិភូបាន​ធ្វើដំណើរ​ទស្សន​កិច្ច ​ស្វែងយល់ពីគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចមួយចំនួននៅតំបន់ផលិតកម្មបន្លែស្អាត A​farm  (នៅឃុំ Hoa Phu​ ស្រុក Hoa Vang នៃទីក្រុង Da Nang )​ ផងដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top