ព័ត៌មាន

នាយករដ្ឋមន្រ្តីថៃប្រកាសដាក់បម្រាមគោចរទូទាំងប្រទេសដោយសារជំងឺរាតត្បាត COVID-19

នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-O-Cha បាន​ប្រកាស​ដាក់​បម្រាម​គោចរ​នៅទូទាំង​ប្រទេស​ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺ COVID-19។
 
បទបញ្ជាដាក់​បម្រាមគោចរនឹងចូលជាធរមានចាប់ពីម៉ោង ២២៖០០ ថ្ងៃទី ៣ ខែមេសារហូត​ដល់​មាន​ការជូន​ដំណឹង​បន្ថែមផងដែរ។ អាស្រ័យហេតុនេះ ប្រជាជនត្រូវបានហាមឃាត់មិនឱ្យចាកចេញពីលំនៅ    ដ្ឋានចាប់​ពីម៉ោង​២២៖ ០០ រហូតដល់ ៤ ព្រឹក លើកលែងតែក្រុមបុគ្គលិកសុខាភិបាល និងជនមានសមត្ថកិច្ចសំខាន់ៗ។
 
យោងតាមមាត្រា ១៨ នៃក្រិត្យស្តីពី​ស្ថានភាព​បន្ទាន់​បានកំណត់​ថាអ្នករំលោភ​បទប្បញ្ញត្តិ​នេះនឹង​ត្រូវប្រឈម​នឹង​ការដាក់​ពន្ធនាគា​រមិនលើសពី ២ ឆ្នាំឬពិន័យជាប្រាក់មិនលើសពី ៤ ម៉ឺន បាត (ស្នើនឹង១.២០០ ដុល្លារអាមេរិក) ឬត្រូវទទួលទោសទាំង​ពីរ​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម


top